អេស្បាញត្រូវប៉ះជាមួយម៉ារ៉ុក នៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan សម្រាប់ការប្រកួតវគ្គ១៦ក្រុមនេះ ក្នុងការប្រកួត FIFA World Cup ឆ្នាំ២០២២។ ជាលើកទីពីរក្នុងប្រវត្តិសាស្រ្តសម្រាប់ម៉ារ៉ុក ដែលបានឆ្លងផុតវគ្គចែកពូល។
ជ័យជម្នះនឹងធ្វើឱ្យពួកគេទទួលបាននូវជោគជ័យដ៏បំផុត ក្នុងការប្រកួត World Cup ដោយសារតែពួកគេមិនធ្លាប់បានឆ្លងកាត់ដំណាក់កាលនេះ ពីមុនមកឡើយ។ ពួកគេនឹងមានការប្រកួតដ៏ស្វិតស្វាញជាមួយអេស្ប៉ាញ ដែលជាក្រុមមួយក្នុងចំណោមក្រុមដែលជាទីពេញចិត្តផ្សេងទៀត។
អេស្បាញឡើងមកវគ្គ១៦ក្រុមជាលើកទី៥ ក្នុងចំណោម៦លើកចុងក្រោយនៃព្រឹត្តិការណ៍ World Cup ទោះបីមិនបានឡើងដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយចាប់តាំងពីពួកគេបានគ្រងតំណែងជើងឯកនៅអាហ្វ្រិកខាងត្បូងឆ្នាំ២០១០។
អេស្ប៉ាញបានបញ្ចប់ដោយឈរនៅលេខ២ក្នុងពូល E ជាមួយនឹងការឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួតក្នុងពូលដ៏ចម្លែក។ ទោះបីជាយ៉ាងណាក៏ដោយ មើលទៅហាក់បីដូចជាអេស្ប៉ាញ មានបំណងជៀសវាងការប្រកួតជាមួយប្រេស៊ីល និងអាហ្សង់ទីនក្នុងវគ្គនេះ។
ផ្ទុយទៅវិញ ម៉ារ៉ុក គឺជាក្រុមមួយក្នុងចំណោមក្រុមដែលគួរឱ្យចាប់អារម្មណ៍បំផុត នៃការប្រកួតរហូតមកដល់ពេលនេះ បន្ទាប់ពីបានឈរនៅលើកំពូលតារាងនៃពូល F ជាមួយនឹងជ័យជម្នះលើកាណាដា និងបែលហ្ស៊ិក ក៏ដូចជាស្មើជាមួយក្រូអាត។
ការព្យាករណ៍ : យើងនឹងជ្រើសរើសគ្រាប់បាល់ នៃការវាយបកគ្នាក្នុងការប្រកួតនេះ ហើយគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់ជាជម្រើសដ៏ល្អ។ អេស្បាញមើលទៅដូចជាក្រុមដែលមានទម្រង់ប្រយុទ្ធដ៏ល្អបំផុតមួយ នៅក្នុងពិភពលោក ប៉ុន្តែក៏មើលទៅងាយនឹងរងគ្រោះ ដោយទម្រង់ការពារផងដែរ។ ម៉ារ៉ុក ប្រឈមមុខនឹងការប្រកួតដ៏ធំបំផុត សម្រាប់ពួកគេក្នុងការប្រកួតទល់នឹងក្រុមដែលមានកីឡាករដ៏មានទេពកោសល្យជាច្រើនរបស់អេស្ប៉ាញ៕