ព្យាករណ៍គូ​ France vs Poland ម៉ោង២២ ថ្ងៃទី៤ធ្នូ

មិន​មាន​ប្រទេស​ច្រើន​នោះទេដែលបាន​ឡើង​ទៅ​ជុំ​ទី​ពីរ​នៃ FIFA World Cup ឆ្នាំ២០២២​ ដោយ​មានត្រឹម​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ។ ប៉ូឡូញ ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននោះ​ បន្ទាប់ពីបញ្ចប់ដោយឈរនៅលេខ២ក្នុងពូល C ហើយត្រូវមកជួបជាមួយក្រុមការពារតំណែងជើងឯកបារាំង ក្នុងវគ្គ១៦ក្រុម។

ពួកគេឈរនៅលេខ២ក្នុងពូល​ ហើយក្នុងការប្រកួតនេះ ពួកគេត្រូវជួបជាមួយបារាំង ដែលបានចាញ់ការប្រកួតចុងក្រោយក្នុងពូល ប៉ុន្តែនៅតែឈរនៅលើកំពូលតារាងនៃពូល D។ ការប្រកួតនេះត្រូវធ្វើឡើងនៅកីឡដ្ឋាន Al Thumama ក្នុងថ្ងៃអាទិត្យ ទី៤ ខែធ្នូ។

ការប្រកួតចាញ់របស់បារាំង គឺជាការប្រកួតទី២ របស់ពួកគេ ក្នុងចំណោម៥ប្រកួតចុងក្រោយ ប៉ុន្តែជាការប្រកួតទី៣ប៉ុណ្ណោះ ក្នុងចំណោម១០ប្រកួត ដែលពួកគេមិនបានស៊ុតបញ្ចូលទី។ ក្រុមជើងឯកស្ថិតក្នុងចំណោមក្រុម ដែលមានទម្រង់ប្រយុទ្ធល្អបំផុត ក្នុងពិភពលោក ហើយឈានមកដល់ការប្រកួតនេះ ពួកគេបានស៊ុតបញ្ចូលទីបាន២គ្រាប់ ឬច្រើនគ្រាប់ ក្នុងការប្រកួត៣ចំណោម៥ប្រកួតចុងក្រោយ។

១០ការប្រកួតចុងក្រោយរបស់បារាំងនៅ World Cup ពួកគេបានស៊ុតតែងបញ្ចូលទីបាន២គ្រាប់ ឬច្រើនជាងនេះ ហើយមិនបានស៊ុតបញ្ចូលទីទាំងស្រុងតែ២ប្រកួត ក្នុងចំណោម១០ប្រកួតចុងក្រោយ។

ប៉ូឡូញ មិនដែលប្រកួតឈ្នះបារាំងទេ ក្នុងការជួបគ្នា៧ប្រកួតចុងក្រោយ រួមទាំងការជួបគ្នាលើកចុងក្រោយ គឺក្នុងឆ្នាំ២០១១។ ប៉ូឡូញ ចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីប្រកួតចាញ់អាហ្សង់ទីន ដោយលទ្ធផល ២-០ ដែល Lionel Messi ស៊ុតបាល់ប៉េណាល់ទីមិនចូល។

នេះជាការចាញ់លើកដំបូងរបស់ពួកគេ ក្នុងការប្រកួត៥លើកប៉ុណ្ណោះ។ ប៉ូឡូញ​ឈ្នះ​៣ប្រកួត ​ចំណោម​ការ​ប្រកួត​៥លើក​ចុង​ក្រោយ​ និង​មិនមានរបូតគ្រាប់បាល់៤ប្រកួត​ ក្នុង​ចំណោមការ​ប្រកួត​៥លើក។​ នៅក្នុងសកម្មភាពប្រកួតប្រជែង ការប្រកួត៧ ក្នុងចំណោម១០ប្រកួតចុងក្រោយ របស់ប្រទេសប៉ូឡូញ លទ្ធផលគ្រាប់បាល់គឺតិចជាង ២.៥ គ្រាប់ ហើយពួកគេមិនមានការស៊ុតបញ្ចូលទី៤ប្រកួតក្នុងចំណោម១០ប្រកួត។

ការព្យាករណ៍​ : បារាំងមានការលំបាកខ្លះៗក្នុងការស៊ុតបញ្ចូលទីច្រើនគ្រាប់ក្នុងតង់ទីមួយ។ ពួក​គេ​បាន​នាំ​មុខគូប្រកួតនៅ​តង់​ទី​១ ​តែ​មួយ ប្រកួតគត់​ក្នុង​ចំណោម​ការ​ប្រកួត ​៥​ចុង​ក្រោយ​ ដែល​ជា​ការ​ប្រកួត​ដែល​ពួក​គេបានយកឈ្នះ​អូស្ត្រាលីដោយលទ្ធផល ៤-១។​ នោះក៏ជាការប្រកួតតែ១គត់ ក្នុងចំណោម៥ប្រកួតចុងក្រោយ ដែលពួកគេបានស៊ុតបញ្ចូលទីច្រើនជាង២គ្រាប់។ ពួក​គេ​ប្រាកដ​ថា​ នឹង​ជួបប៉ូឡូញ​ដែល​ត្រៀម​ខ្លួន​ក្នុងការប្រើទម្រង់ការពារ ហើយ​ព្យាយាម​ទប់​សម្ពាធ​ដោយ​សម្លឹងរកការ​វាយ​បកមកវិញ។​ ជាមួយនឹងយុទ្ធសាស្ត្រនេះ យើងរំពឹងថា បារាំងនឹងពិបាកក្នុងការបំប៉ោងសំណាញ់ក្នុងតង់ទីមួយ ហើយលទ្ធផលសូន្យស្មើនៅពាក់កណ្តាលតង់អាចជាជម្រើសដ៏ល្អ។​ យើងក៏ជឿជាក់ថា​ ការប្រកួតនេះ នឹងបញ្ចប់ដោយមានគ្រាប់បាល់​តិចជាង​ ២.៥​ គ្រាប់ផងដែរ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង