ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក (USMNT) ធ្លាប់បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ចំនួន២លើក។
សហរដ្ឋអាមេរិកបញ្ចប់ដោយឈរនៅលេខ២ ក្នុងពូល B ដោយមាន៥ពិន្ទុ ខណៈដែលហូឡង់ជាក្រុមឈ្នះក្នុងពូល A មាន៧ពិន្ទុ។ ការប្រកួតនេះ នឹងធ្វើនៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ហើយនឹងត្រូវលេងនៅកីឡដ្ឋាន Khalifa International Stadium ក្នុងទីក្រុង Al Rayyan។
ហូឡង់ ស្ថិតក្នុងចំណោមក្រុមដែលលេងបានល្អក្នុងវគ្គចែកពូល ទោះបីជាពួកគេបានប្រកួតស្មើ ១-១ ជាមួហអេក្វាឌ័រក្នុងពូល A។ ពួកគេមានដំណើរការប្រកួតល្អ ដោយស៊ុតបញ្ចូលទីបាន៥ដង និងរបូតគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ ហើយសម្រាប់ក្រុមដែលខកខានការប្រកួត World Cup លើកមុន ការវិលត្រឡប់របស់ពួកគេហាក់ដូចជាពេញលេញ ហើយពួកគេអាចប្រកួតប្រជែងបាន។
ពួកគេចូលមកក្នុងការប្រកួតនេះ ដោយមិនដែលប្រកួតចាញ់ទាល់តែសោះ ក្នុងការប្រកួត១៨លើកចុងក្រោយ ហើយបានស៊ុតបាល់បញ្ចូលទីគ្រប់ការប្រកួតនីមួយៗ ទាំង១៨ប្រកួត។ ហូឡង់បានស៊ុតបញ្ចូលទី២គ្រាប់ ក្នុង៣ប្រកួតចំណោម៥ប្រកួតចុងក្រោយ តែបានរបូតគ្រាប់បាល់១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត៥លើកចុងក្រោយ។
សហរដ្ឋអាមេរិក ក្នុងការប្រកួតរបស់ពួកគេ បានគ្រប់គ្រងការឈ្នះ១ប្រកួត ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេ ដើម្បីឡើងមកកាន់វគ្គនេះ។ ពួកគេបានយកឈ្នះអ៊ីរ៉ង់ ១-០ បន្ទាប់ពីប្រកួតស្មើជាមួយវេលស៍ និងអង់គ្លេស ហើយការឈ្នះលើអ៊ីរ៉ង់ គឺជាជ័យជម្នះតែ១ប្រកួតគត់របស់ពួកគេ ក្នុងការប្រកួត ៦លើកចុងក្រោយ។
ទោះជាយ៉ាងណា ពួកគេប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងចំណោមការប្រកួត៩លើកចុងក្រោយ។ ដំណើរការប្រកួតរបស់ពួកគេមានភាពមិនស៊ីសង្វាក់គ្នាខ្លះ ខណៈក្រុមនេះមិនអាចរកគ្រាប់បាល់បាននោះទេ ក្នុងការប្រកួត៣ចំណោមការប្រកួត៥លើកចុងក្រោយ ប៉ុន្តែមិនមានរបូតគ្រាប់បាល់៣ប្រកួតផងដែរ។ ពួកគេរកគ្រាប់មិនបានច្រើនជាង១គ្រាប់ទេ ក្នុងការប្រកួត World Cup ៥ប្រកួតចុងក្រោយកន្លងមក។
ការព្យាករណ៍ : ក្រុមទាំងពីរដែលបានខកខានការប្រកួត World Cup ឆ្នាំ២០១៨ ដែលគួរឱ្យភ្ញាក់ផ្អើលបានឡើងមកក្នុងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងឆ្នាំ២០២២ ហើយពួកគេធ្វើបានយ៉ាងល្អក្នុងវគ្គចែកពូល ឡើងមកកាន់វគ្គនេះ ដោយមិនបានប្រកួតចាញ់ តែទោះបីជាយ៉ាងណាហូឡង់នឹងប្រកួតឈ្នះមួយប្រកួតទៀត។ ក្រុមទាំងពីរមានភាពរឹងមាំ សម្រាប់ទម្រង់ការពារ ដោយបានរបូតគ្រាប់បាល់ស៊ុតបញ្ចូលទីតែ១គ្រាប់នៅវគ្គចែកពូល ប៉ុន្តែហូឡង់មានប្រៀបលើចំនួនគ្រាប់ដែលពួកគេបានស៊ុតបញ្ចូលទី។ ហូឡង់ពិតជាមានភាពល្អប្រសើរក្នុងទម្រង់ប្រយុទ្ធ ហើយយើងជឿជាក់ថា ពួកគេនឹងយកឈ្នះក្នុងការប្រកួតនេះដោយផ្អែកលើចំណុចនោះ៕