ព្រឹត្តិការណ៍ AFF U-23 Championship សម្រាប់ថ្ងៃទី១៧ កុម្ភៈនេះ ជាការប្រកួតសម្រាប់ពូល A ដោយប្រ៊ុយណេជួបជាមួយទីម័រខាងកើត រីឯមួយប្រកួតទៀតក្រុមហ្វីលីពីនជួបជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា។
ប្រ៊ុយណេពិន្ទុនៅ ០ នៅឡើយទេ បន្ទាប់ពីមួយប្រកួតដំបូងរបស់ក្រុមនេះ លេងចាញ់កម្ពុជា ០ ទល់៦នោះ ចំពោះក្រុមទីម័រខាងកើតមាន ១ ពិន្ទុក្នុងដៃ ដោយសារមួយប្រកួតដំបូងរបស់គេលេងស្មើហ្វីលីពីន ២ទល់២នោះ។ ក្រុមហ្វីលីពីនដែលត្រូវប្រកួតជាមួយកម្ពុជាវិញនោះ ក៏ទើបតែមាន១ពិន្ទុក្នុងដៃដែរ បន្ទាប់ពីការប្រកួតដំបូងរបស់ក្រុមនេះ លេងស្មើជាមួយទីម័រខាងកើត២ទល់២ សម្រាប់ក្រុមកម្ពុជាមាន៣ពិន្ទុក្នុងដៃ។
សម្រាប់ការប្រកួតលើកទី២នេះ កម្ពុជាបានតាំងចិត្តរួចជាស្រេចហើយថា ត្រូវតែរកឲ្យបាន៣ពិន្ទុបន្ថែមទៀត ដើម្បីប្រជែងយកកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕