ព្យាករណ៍គូ​ Cameroon vs Brazil ម៉ោង២ ថ្ងៃទី៣ធ្នូ

កាមេរូន មានការប្រកួតដ៏លំបាកបំផុតនៅ World Cup ឆ្នាំ២០២២ របស់ពួកគេ នៅពេលដែលត្រូវប៉ះក្រុមប្រេស៊ីល សម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេក្នុងពូល G នៅថ្ងៃសុក្រ ទី២​ ខែធ្នូ នៅកីឡដ្ឋាន Lusail Iconic ក្នុងទីក្រុង Lusail ។​ 

ចូលមកក្នុងការប្រកួតនេះ កាមេរូនមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតបើកឆាកក្នុងពូល ២ប្រកួត ហើយនឹងត្រូវការឈ្នះក្នុងការប្រកួតនេះ ដើម្បីមានឱកាសឡើងទៅវគ្គបន្ទាប់។

កាលដែលមានមួយពិន្ទុមកទល់ពេលនេះ ពួកគេត្រូវការឈ្នះយ៉ាងហោចណាស់ ដោយមានលទ្ធផលស៊ុតបញ្ចូលទី២គ្រាប់ ហើយសង្ឃឹមថា ការប្រកួតរវាង ស្វីស និងស៊ែប៊ី បញ្ចប់ត្រឹមស្មើគ្នា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រេស៊ីល​កំពុង​ឈរ​នៅកំពូល​តារាង​ដោយ​មាន​៦​ពិន្ទុ ហើយ​ត្រូវ​ការ​តែ​១ពិន្ទុទៀត​ ដើម្បីបញ្ចប់ដោយឈរនៅ​កំពូលតារាង។

កាមេរូនបានវាយបកមកវិញ ពិតជាគួរឱ្យចាប់អារម្មណ៍ក្នុងការប្រកួតចុងក្រោយ ដោយបញ្ចប់លទ្ធផលស្មើគ្នា​ ៣-៣ ជាមួយស៊ែប៊ី។ ក្រុមជម្រើសជាតិ​អាហ្រ្វិក​ខាងលិច​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​មុន​គូប្រកួត ប៉ុន្តែ​មុនពេលម៉ោងសម្រាក​ដោយការតាម​ពីក្រោយ ២-១ ហើយ​ស៊ែប៊ី​បានបន្ថែម​គ្រាប់​ទី​៣នៅ​ដើម​តង់​ទីពីរ។​ នៅ World Cup ពួកគេ​មិន​បានប្រកួតឈ្នះ​ទាល់តែសោះ ​ក្នុង​ការ​ប្រកួត​៩​លើក​ចុង​ក្រោយ ដោយ​បាន​ត្រឹម​តែ​ស្មើ​១ប្រកួតប៉ុណ្ណោះ ហើយ​មិនបានស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​៣ ក្នុង​ចំណោម​ការ​ប្រកួត៥លើក។

ផ្ទុយទៅវិញ ប្រេស៊ីលចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញជាមួយនិងស្វីស ដែលជាជ័យជម្នះលើកទី៩ ជាប់ៗគ្នារបស់ពួកគេ និងជាការប្រកួតមិនដែលចាញ់លើកទី១៧ផងដែរ។ ក្នុង១៧ប្រកួតចុងក្រោយរបស់ពួកគេ ប្រេស៊ីលបានយកឈ្នះគូប្រកួត១៤លើក ហើយពួកគេមិនមានរបូតគ្រាប់បាល់៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ។

ការព្យាករណ៍​ :​ ប្រេស៊ីល​ជា​ក្រុម​ដែល​ជាទីពេញ​ចិត្ត​យ៉ាង​ខ្លាំង ​ក្នុងការប្រកួត​នេះ ហើយ​ពួក​គេ​មាន​ដំណើរការប្រកួតយ៉ាង​ល្អ​ទាំង​ការពារ និង​ប្រយុទ្ធ។ មានក្រុមតិចតួចដែលមានកំរឹតស្តង់ដារ ដើម្បីប្រកួតជាមួយពួកគេ ហើយក្នុងទម្រង់បច្ចុប្បន្នរបស់ពួកគេ បើប្រៀបធៀបទៅនឹងទម្រង់ការពារមិនល្អរបស់កាមេរូន​ យើងជឿថា ជ័យជម្នះប្រាកដជាប្រេស៊ីល៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង