នេះជាការប្រកួតចុងក្រោយក្នុលពូល H ដែលព័រទុយហ្គាល់កំពុងឈរនៅកំពូលតារាង ដោយមាន៣ពិន្ទុនាំមុខ ហ្គាណា ជាមួយកូរ៉េខាងត្បូងឈរលេខ៣ មាន១ពិន្ទុ នាំមុខអ៊ុយរូហ្គាយ ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីខុសគ្នា។
ក្រុមព័រទុយហ្គាល់បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយរួចទៅហើយ ប៉ុន្តែមិនបានឈរលេខ១ ក្នុងពូលឡើយ។ ១ពិន្ទុពីការប្រកួតនេះនឹងធានាថា ពួកគេនៅឡើងទៅវគ្គបន្ត។ ប្រសិនបើពួកគេប្រកួតចាញ់ ហើយហ្គាណាប្រកួតឈ្នះអ៊ុយរូហ្គាយ វានឹងឈានចូលដល់ការរាប់គ្រាប់បាល់ស៊ុតបញ្ចូលទីខុសគ្នា ប៉ុន្តែព័រទុយហ្គាល់ កំពុងតែមានគ្រាប់បាល់នាំមុខ ៣គ្រាប់នៅពេលនេះ។
សម្រាប់កូរ៉េខាងត្បូងវិញ មានតែជ័យជម្នះប៉ុណ្ណោះ ដែលនឹងធ្វើឱ្យពួកគេមានឱកាសឡើងទៅវគ្គបន្ត។ ពួកគេមិនអាចឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ប្រសិនបើហ្គាណាប្រកួតឈ្នះអ៊ុយរូហ្គាយ។ ភាពខុសគ្នា នៃគ្រាប់បាល់ប្រហែលជាត្រូវសម្រេចឈរនៅលេខ២ ប្រសិនបើក្រុមបញ្ចប់ដោយមាន៤ពិន្ទុ។ វានឹងក្លាយជាការប្រកួតពេលល្ងាចដ៏តានតឹង លុះត្រាតែព័រទុយហ្គាល់ និងហ្គាណាឈ្នះទាំងពីរ។
កូរ៉េខាងត្បូង បានមកដល់ប្រទេសកាតាក្នុងទម្រង់លេងយ៉ាងល្អ ដោយប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងការប្រកួត៩លើកចុងក្រោយ។ ទម្រង់លេងនោះ មិនត្រូវបានធ្វើវាទៅក្នុងកាប្រកួតវគ្គចែកពូល World Cup នេះទេ ដោយមានតែ១ពិន្ទុប៉ុណ្ណោះដែលរកបានពីការប្រកួត២លើក។
ព័រទុយហ្គាល់បានប្រកួតឈ្នះទាំង ការប្រកួតបើកឆាករបស់ពួកគេ ហើយបច្ចុប្បន្ននេះបានឈ្នះ៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ ជាមួយនឹងការប្រកួតផ្សេងទៀត គឺពួកគេប្រកួតចាញ់អេស្ប៉ាញនៅក្នុងពានរង្វាន់ Nations League ។ គ្រាប់បាល់ចំនួន៩គ្រាប់ ត្រូវបានស៊ុតបញ្ចូលទីក្នុងការប្រកួតអន្តរជាតិ ៣ប្រកួតចុងក្រោយ ខណៈដែល Fernandes ស៊ុតបញ្ចូលទីបាន២គ្រាប់ ក្នុងការប្រកួត២លើកនោះ។ ពួកគេមានបំណងធ្វើឱ្យបាននូវការឈ្នះ ៣ប្រកួតជាប់ៗគ្នា ព្រោះការបញ្ចប់ដោយឈរនៅលេខ២ ក្នុងពូលនេះអាចនឹងធ្វើឱ្យពួកគេត្រូវជួបប្រេស៊ីលក្នុងវគ្គ ១៦ក្រុមចុងក្រោយ។
ការព្យាករណ៍ : ព័រទុយហ្គាល់ដូចជាដកកីឡាករមួយចំនួន ចេញដោយដាក់សម្រាក សម្រាប់ការប្រកួតនេះ។ វានឹងមិនមានអ្វីផ្លាស់ប្តូរទេ ព្រោះដោយសារពួកគេចង់ឈរនៅលេខ១ និងជៀសវាងពីការដែលត្រូវជួបជាមួយប្រេស៊ីលក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ពួកគេបានបង្ហាញទម្រង់លេងយ៉ាងរឹងមាំ មកទល់ពេលនេះ ហើយកីឡាករសំខាន់របស់ពួកគេក៏មានទម្រង់លេងល្អ។ កូរ៉េខាងត្បូងត្រូវតែឈ្នះក្នុងការប្រកួតនេះ ដើម្បីមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ នោះប្រហែលជានឹងមានចន្លោះប្រហោងនៅតំបន់ការពារ ជាពិសេសប្រសិនបើហ្គេមមានកម្រិតស្មើគ្នាក្នុងតង់ទីពីរ ឬពួកគេត្រូវតាមពីក្រោយក្នុងហ្គេម។ ជម្រើសសម្រាប់ការប្រកួតនេះ គឺព័រទុយហ្គាល់នឹងទទួលបានជ័យជម្នះ៕