ជប៉ុន និងអេស្បាញ ត្រូវជួបគ្នាក្នុងការប្រកួតជុំចុងក្រោយក្នុងពូល E ដែលក្រុមទាំង៤ នៅតែមានឱកាស ដើម្បីឡើងទៅកាន់វគ្គ១៦ក្រុម។
អេស្បាញគឺជាក្រុមដែលជាទីពេញចិត្ត ក្នុងការឡើងទៅវគ្គបន្ទាប់ ខណៈដែលពួកគេនាំមុខក្រុមផ្សេងទៀតតែ១ពិន្ទុ ហើយមានភាពខុសគ្នាខ្លាំង នៃគ្រាប់បាល់លើសដល់ទៅ៧គ្រាប់ ដោយមិនមានពូលផ្សេងទៀត មានភាពខុសគ្នាដោយមានគ្រាប់បាល់ច្រើនបែបនេះទេ។ ពួកគេត្រូវការត្រឹមតែស្មើក្នុងការប្រកួតនេះប៉ុណ្ណោះ ដើម្បីដណ្តើមបានតំណែងឡើងទៅកាន់ជុំ១៦ក្រុម ស្របពេលដែលការប្រកួតឈ្នះ នឹងធ្វើឱ្យពួកគេឈរនៅកំពូលតារាង។
ជប៉ុន បន្ទាប់ពីប្រកួតឈ្នះអាឡឺម៉ង់ ត្រូវការតែយកឈ្នះលើកូស្តារីកាមួយទៀតប៉ុណ្ណោះ ក្នុងការប្រកួតចុងក្រោយ ដើម្បីឡើងទៅកាន់វគ្គបន្ទាប់ ប៉ុន្តែផ្ទុយទៅវិញបែរជាប្រកួតចាញ់កូស្តារីកា ១-០។ ពេលនេះ ពួកគេត្រូវការឈ្នះការប្រកួតនេះជាចាំបាច់ដើម្បីធានាបានកៅអីឡើងទៅវគ្គបន្ទាប់។
លទ្ធផលចាញ់សម្រាប់ពួកគេក្នុងការប្រកួតនេះ នឹងធ្វើឱ្យពួកគេត្រូវកាត់ចោល ខណៈដែលលទ្ធផលស្មើអាចគ្រប់គ្រាន់សម្រាប់ពួកគេ ដើម្បីឡើងទៅវគ្គបន្ត ប្រសិនបើការប្រកួតផ្សេងទៀត ក្នុងពូលបញ្ចប់ដោយលទ្ធផលស្មើ។
ប្រសិនបើអាឡឺម៉ង់ឈ្នះដោយគ្រាប់បាល់ពីរ ឬច្រើន ហើយជប៉ុនស្មើ នោះ Blue Samurai នឹងត្រូវកាត់ចោល។ អាល្លឺម៉ង់ឈ្នះដោយមានគ្រាប់បាល់តែមួយគ្រាប់ និងជប៉ុនប្រកួតស្មើ នឹងធ្វើឱ្យការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ២ កាន់តែស្មុគស្មាញ ព្រោះវាអាស្រ័យលើជប៉ុន ក្នុងការស្វែងរកគ្រាប់បាល់។
ការព្យាករណ៍ : ជំនួបលើកមុនតែមួយគត់រវាងក្រុមទាំងនេះ គឺការប្រកួតមិត្តភាពក្នុងឆ្នាំ២០០១ ដែលអេស្ប៉ាញបានយកឈ្នះជប៉ុន ១-០។ ជប៉ុននឹងត្រូវប្រើទម្រង់ការពារល្អបំផុត ខណៈដែលអេស្ប៉ាញ ប្រាកដជាមានភាគរយការគ្រប់គ្រងបាល់ខ្ពស់ ហើយនឹងវាយសម្រុក ដើម្បីបំបែកផ្នែកការពារជាមិនខាន។ អេស្ប៉ាញធ្លាប់បានឈ្នះ៨ប្រកួតចុងក្រោយ ក្នុងវគ្គចែកពូល៩លើកចុងក្រោយរបស់ពួកគេ នៅ World Cup លើកលែងតែ១លើកគត់ គឺនៅឆ្នាំ២០១៨ ដែលពួកគេបានត្រឹមតែស្មើ ២-២ ជាមួយម៉ារ៉ុក។ យើងរជឿថា អេស្ប៉ាញនឹងធ្វើការនាំមុខជប៉ុននៅតង់ទី១ ហើយបន្តឈ្នះការប្រកួតនេះ ពេលបញ្ចប់ការប្រកួត៕