ព្យាករណ៍គូ​ Tunisia vs France ម៉ោង២២ ថ្ងៃទី៣០វិច្ឆិកា

ការប្រកួតវគ្គចែកពូលចុងក្រោយនៅ FIFA World Cup 2022 បានឈានចូលមកដល់ ហើយក្រុមមួយដែលមិនសង្ឃឹមថា អាចនឹងឈានទៅជុំបន្ទាប់គឺទុយនេស៊ី។

ប្រទេសតំណាងឱ្យអាហ្រ្វិក មានភារកិច្ចដ៏លំបាកមួយដែលត្រូវប្រឈមមុខ ដោយត្រូវជួបជាមួយនឹងម្ចាស់ជើងឯកពិភពលោកបារាំងក្នុងពូល D ក្នុងការប្រកួតដែលនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan។

ចូលមកក្នុងការប្រកួតនេះ ទុយនីស៊ី គឺជាក្រុមបាតតារាង ដោយបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួតបើកឆាក២ប្រកួតរបស់ពួកគេ ហើយជោគវាសនារបស់ពួកគេមិន ស្ថិតនៅក្នុងដៃរបស់ពួកគេទៀតទេ ដើម្បីឈានទៅវគ្គបន្ទាប់។

ពួកគេត្រូវតែឈ្នះក្នុងការប្រកួតនេះ ហើយសង្ឃឹមថា លទ្ធផលរបស់ប្រទេសផ្សេងទៀតនឹងចេញមកដូចជាអ្វីដែលគេពេញចិត្ត។ ជ័យជម្នះគួបផ្សំនឹងការប្រកួតស្មើគ្នារវាងដាណឺម៉ាក និងអូស្ត្រាលី នឹងធ្វើឱ្យអាហ្វ្រិកខាងជើងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ខណៈដែលការឈ្នះដែលគួបផ្សំនឹងលទ្ធផលឈ្នះរបស់ដាណឺម៉ាក នឹងធ្វើឱ្យពួកគេមានពិន្ទុស្មើៗគ្នា ក៏ប៉ុន្តែក្រុមទាំងពីរមានគ្រាប់បាល់ខុសគ្នា។​ ក្នុងលទ្ធផលផ្សេងទៀតនោះ មានន័យថា ពួកគេត្រូវកាត់ចោល។

បារាំង​ដែល​មាន​៦​ពិន្ទុ ​ឈរ​លើ​កំពូល​តារាង ហើយ​បាន​រក្សា​តំណែង​របស់​ពួក​គេ​រួច​ទៅហើយ ​ដើម្បីឡើងទៅ​ជុំ​បន្ទាប់។ មធ្យោបាយតែមួយគត់ ដែលបារាំងមិនបញ្ចប់ក្នុងនាមជាអ្នកឈ្នះក្នុងពូល D នោះគឺពួកគេប្រកួតចាញ់ ហើយអូស្ត្រាលីប្រកួតឈ្នះ ស្របពេលដែលមានការស៊ុតបញ្ចូលទី៦គ្រាប់ខុសគ្នា។

ទុយនេស៊ី ចូល​មក​ក្នុង​ការ​ប្រកួត​នេះ​ដោយ​មិនបានប្រកួតឈ្នះទាល់តែ​សោះ ​ក្នុង​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ​ ដែល​ប្រកួតចុង​ក្រោយ​​ពួក​គេ​បាន​ចាញ់​អូស្ត្រាលី ១-០ នៅ​ក្នុងប្រកួត​ទី​ពីរ​។​ បារាំង​នឹង​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​​លើ​ទម្រង់​ការពារ​របស់​ពួក​គេ ដោយ​មិនមានរបូតគ្រាប់បាល់តែមួយប្រកួតគត់ ​ក្នុង​ការ​ប្រកួត​៨លើក​ចុង​ក្រោយ។ 

ការព្យាករណ៍​ :​ បារាំង​ជា​ក្រុម​ដែល​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​ក្នុងការប្រកួត​នេះ ហើយ​បើ​ទោះ​ជា​ពួក​គេ​បាន​ឡើង​ទៅកាន់​ជុំ​បន្ទាប់​រួច​ក៏ដោយ យើង​មិន​រំពឹង​ថា ​ពួក​គេ​នឹង​មិនបន្ធូរទម្រង់លេងក្នុង​ការ​ប្រកួត​នេះ​ទេ។
ជាមួយនឹងវត្តមានរបស់​ Mbappe បារាំងមានឱកាសខ្ពស់ក្នុងការទទួលបាន៣ពិន្ទុ ប៉ុន្តែទោះបីជាគ្មានគាត់ក៏ដោយ ក៏នៅតែមានការំពឹងរួចទៅហើយដោយការឈ្នះ ៨ប្រកួត ក្នុងចំណោម៩ប្រកួតចុងក្រោយនៅ World Cup របស់ពួកគេ។ ទម្រង់លេងនៃការរួមបញ្ចូលគ្នា និងយុទ្ធសាស្រ្តថ្មីៗរបស់ពួកគេ នៅក្នុងក្រុមគួរតែដំណើរការល្អសម្រាប់បារាំង ហើយយើងជឿជាក់ថា ពួកគេនឹងទទួលបានជ័យជម្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង