ព្យាករណ៍គូ​ Qatar vs Senegal ម៉ោង២០ថ្ងៃទី២៥វិច្ឆិកា

ការប្រកួតក្នុងពូល A នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃសុក្រ ជាមួយនឹងប្រទេសដែលបានប្រកួតចាញ់ទាំងពីរពីការប្រកួតបើកឆាក។ កាតា ដែលជាម្ចាស់ផ្ទះនឹងត្រូវប្រកួតតតាំងជាមួយសេណេហ្គាល់នៅកីឡដ្ឋាន Al Thumama ក្នុងទីក្រុង Doha ថ្ងៃសុក្រនេះ។

ភាគីទាំងសងខាងនឹងរំពឹងរកការដណ្តើមបាន៣ពិន្ទុ ដើម្បីងើបពីបាតតារាងនៃពូល ដែលពួកគេមានតែពិន្ទុសូន្យបន្ទាប់ពីការប្រកួតចាញ់ដូចគ្នា ២-០​។

កាតាដែលបានបង្ហាញខ្លួនជាលើកដំបូង នៅព្រឹត្តិការណ៍ World Cup បានប្រកួតចាញ់អេក្វាឌ័រ ខណៈដែលសេណេហ្គាល់ បានប្រកួតចាញ់ហូឡង់ ក្នុងការបង្ហាញវត្តមានជាលើកទីបីរបស់ពួកគេ នៅក្នុងការប្រកួតលំដាប់ពិភពលោកនេះ។

ចូលមក​ដល់​ការ​ប្រកួត​នេះ កាតា​មិន​ស្គាល់​ការប្រកួតចាញ់​នោះទេ ​ក្នុង​ការ​ប្រកួត​៥​លើក ហើយ​ក្នុង​ការ​ប្រកួត​នេះ ពួក​គេ​នឹង​ត្រូវ​ចាប់​ផ្តើម​ជា​ថ្មី​ម្តង​ទៀត។ ម៉្យាងវិញទៀត សេណេហ្គាល់ មានភាពក្លាហានក្នុងការប្រកួតទល់នឹងហូឡង់ ប៉ុន្តែត្រូវអវត្តមានកីឡាករ Sadio Mane ដែលជាខ្សែប្រយុទ្ធរបស់ Bayern Munich ដែលកំពុងសម្រាកព្យាបាលរបួស។

សេណេហ្គាល់ ដែលបានប្រកួតឈ្នះ ៩លើក ក្នុងចំណោម១៥ប្រកួតចុងក្រោយនឹងសង្ឃឹមថា ពួកគេអាចធកសាងស្នាដៃជាថ្មី នៅក្នុងការប្រកួតនេះ។ ពួក​គេ​ទទួល​បាន​ជ័យ​ជម្នះ​៣លើក ​ក្នុង​ចំណោមការ​ប្រ​កួត ៤លើក​ចុង​ក្រោយ​របស់​ពួក​គេ ហើយ​មិនមានរបូតគ្រាប់បាល់ ៤​ប្រកួត​ ក្នុង​ចំណោម៦ប្រកួត​ចុង​ក្រោយ​។

ការព្យាករណ៍​ :​ កាតា​ធ្វើមិនបានល្អ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ​ ហើយគួរ​តែ​ចាញ់មែន​។ ពួក​គេ​មានបញ្ហាក្នុង​ការ​បង្កើត​ឱកាស ​ក្នុង​ការ​វាយ​បកទៅលើ​អេក្វាឌ័រ ហើយ​នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​មួយផ្សេង​ទៀត ​សម្រាប់​ពួក​គេ ខណៈ​ដែល​ពួក​គេ​ប៉ះ​ជា​មួយ​នឹង​ក្រុម​ជើង​ឯកនៅ​អាហ្រ្វិក។ សេណេហ្គាល់លេងខ្លាំងជាងនៅក្នុងការប្រកួតថ្មីៗ របស់ពួកគេ ហើយបានបង្ហាញពីលទ្ធផលល្អប្រសើរ បើប្រៀបធៀបទៅនឹងប្រទេសកាតា។ សេណេហ្គាល់នឹងត្រូវអវត្តមានកីឡាករដ៏សំខាន់របស់ពួកគេ Sadio Mane ប៉ុន្តែពួកគេគួរតែមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចូលមកការប្រកួតនេះ។ យើងព្យាករណ៍ថា Senegal នឹងប្រកួតឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង