ព្យាករណ៍គូ​ Netherlands vs Ecuador ម៉ោង២៣ថ្ងៃទី២៥វិច្ឆិកា

ហូឡង់ និងអេក្វាឌ័រនឹងជួបគ្នាក្នុងការប្រកួតជុំទីពីរនេះក្នុងពូល A ក្នុងការប្រកួត FIFA World Cup ។ ក្រុមទាំងពីរបានទទួលជ័យជម្នះ ក្នុងការប្រកួតដំបូងរបស់ពួកគេ និងជាក្រុមកំពូលតារាងដូចគ្នា។

ក្រុមដែលឈ្នះក្នុងការប្រកួតនេះ នឹងត្រូវបានចាត់ទុកថា ជាក្រុមដែលឈ្នះក្នុងពូល​ ខណៈដែលអ្នកចាញ់នឹងទាមទារត្រូវតែឈ្នះក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ដើម្បីឡើងទៅវគ្គបន្ទាប់។​ ហូឡង់​លេងមិន​បាន​ល្អ​បំផុតនោះទេ​ពេល​ប៉ះ​សេណេហ្គាល់​ ហើយ​រកបាន​គ្រាប់​បាល់​ចុង​ម៉ោង​២គ្រាប់​ ដើម្បី​ដណ្តើម​យក​ជ័យ​ជម្នះ។

អេក្វាឌ័រ​ កត់ត្រាចូល​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដោយ​បានក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែល​វាយ​បក​យកឈ្នះលើប្រទេស​ម្ចាស់​ផ្ទះ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ។ ការ​ប្រកួត​នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន Khalifa International Stadium ដោយ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង៣រសៀល ម៉ោង​នៅ​ចក្រភព​អង់គ្លេស។

ជ័យជម្នះរបស់​ក្រុម​ជម្រើសជាតិ​ហូឡង់​ លើ​សេណេហ្គាល់​ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នេះ​ បាន​បន្ត​ការ​ប្រកួត​ដែល​មិន​ទាន់ស្គាល់​ចាញ់​របស់​ពួកគេ​មានចំនួនដល់​ទៅ ១៦ប្រកួត​ ដែល​ក្នុង​នោះ​​ឈ្នះ១២ប្រកួត និង​ស្មើ៤ប្រកួត។ ទម្រង់​ការពារ​របស់​ពួក​គេ​ធ្វើ​បាន​យ៉ាងល្អ​នា​ពេល​ថ្មី​ៗ​នេះ ដោយ​មិនមានរបូតគ្រាប់បាល់ក្នុង​ការ​លេង ៣ប្រកួតចុង​ក្រោយ​របស់​ពួក​គេ។

អេក្វាឌ័រ មានកំណត់ត្រាថ្មីដ៏អស្ចារ្យមួយ ជាមួយនឹងការដែលមិមានរបូតគ្រាប់បាល់ចំនួន ៧ប្រកួតចុងក្រោយរបស់ពួកគេ នៅគ្រប់ការប្រកួតទាំងអស់។ 

ការព្យាករណ៍​ :​ ក្រុម​ទាំង​នេះ​ធ្លាប់​ជួប​គ្នា​២លើក​រួច​មក​ហើយ​ ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ហូឡង់​ ឈ្នះ​១ប្រកួត​ និង​១ប្រកួតទៀត ​បញ្ចប់​ដោយ​ស្មើគ្នា។​ អេក្វាឌ័រមិនបានប្រកួតឈ្នះក្នុង១៣ប្រកួត ក្នុងចំណោម២៤ប្រកួត នៅពេលដែលពួកគេប្រឈមមុខនឹងក្រុមប្រឆាំងនៅអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។​ ផ្ទុយទៅវិញ ហូឡង់រីករាយក្នុងការទទួលបានជ័យជម្នះលើក្រុមជាច្រើននាក់កាលពីឆ្នាំមុន ដូច្នេះហើយយើងជឿថាពួកគេនឹងឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង