ព្យាករណ៍គូ​ Brazil vs Serbia ម៉ោង២ថ្ងៃទី២៥វិច្ឆិកា

ប្រេស៊ីល​ដែលជាក្រុមដែលជាទីពេញចិត្ត​នឹង​ជួប​ស៊ែប៊ី​ ក្នុង​ការ​ប្រកួត​ទីមួយ​ក្នុង​ពូល G ក្នុងការប្រកួត​ FIFA World Cup។ ប្រេស៊ីល​ ចូល​មក​ក្នុង​ការ​ប្រកួត​នេះ​បន្ទាប់ពី​បានទទួល​ជ័យ​ជម្នះ ​ក្នុងការប្រកួត​មិត្ត​ភាព​២ប្រកួត​លើ​ទុយនីស៊ី និង​ហ្គាណា ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៨​គ្រាប់​ក្នុង​២ប្រកួត ខណៈ​ដែល​របូតគ្រាប់បាល់ត្រឹម​តែ​១​គ្រាប់។

ស៊ែប៊ី បានយកឈ្នះលើក្រុមបារ៉ែនក្នុងលទ្ធផល ៥-១ ក្នុងការប្រកួតកម្ដៅសាច់ដុំចុងក្រោយមុនចូលមកការប្រកួត World Cup ហើយនឹងត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រសិនបើពួកគេចង់យកឈ្នះ ជាមួយនឹងក្រុមម្ចាស់ជើងឯកប្រាំសម័យកាល។ ការ​ប្រកួត​នឹង​ត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន Lusail Iconic ហើយ​ចាប់​ផ្ដើម​នៅ​ម៉ោង៦ល្ងាច ម៉ោង​នៅ​ចក្រភព​អង់គ្លេស។

ប្រេស៊ីល​ចូល​មក​ក្នុង​ការ​ប្រកួត​នេះ​ក្នុង​ទម្រង់​ដ៏ល្អបំផុត​ដោយ​បាន​ឈ្នះ​ការ​ប្រកួត​៧លើក​ចុង​ក្រោយ​។ ពួកគេមិនស្គាល់ការប្រកួតចាញ់ទាល់តែសោះក្នុង១៥ប្រកួតចុងក្រោយ ជាមួយនឹងការប្រកួតចុងក្រោយរបស់ពួកគេគឺនៅវគ្គផ្តាច់ព្រ័ត្រ Copa America ទល់នឹងអាហ្សង់ទីនក្នុងឆ្នាំ២០២១។ ប្រេស៊ីលបានឈរនៅកំពូលតារាងវគ្គជម្រុះ World Cup អាមេរិកខាងត្បូង ដោយមិនស្គាល់ការប្រកួតចាញ់ដោយឈ្នះ១៤ប្រកួត និងស្មើ៣ប្រកួត។ ចាប់តាំងពីការប្រកួតជម្រុះមក ពួកគេបានប្រកួតឈ្នះការប្រកួតមិត្តភាព ចំនួន៤ប្រកួតរបស់ពួកគេ ដោយគ្រាប់បាល់សរុប ១៤-២ ។

ស៊ែប៊ី ក៏ស្ថិតក្នុងទម្រង់លេងដ៏ល្អនាពេលថ្មីៗនេះផងដែរ ដោយមិនស្គាល់ការប្រកួតចាញ់ទាល់តែសោះក្នុងការប្រកួតប៦លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ៥ប្រកួត​ និងស្មើ១ប្រកួត។ ស៊ែប៊ី​មិន​ស្គាល់​ចាញ់​ក្នុង​ពូលនោះទេ ហើយ​បញ្ចប់​ដោយ​ឈ្នះ​៦​ប្រកួត និង​ស្មើ​២​ប្រកួត។ ពួក​គេ​បាន​យក​ទម្រង់​លេង​នោះ​ទៅ​លេង Nations League ហើយ​បាន​ឈ្នះ​ក្រុម​​នៅ League B ដែល​បាន​ធ្វើ​ឱ្យ​ពួក​គេ​ឡើង​ទៅ League A សម្រាប់​រដូវ​កាល​ថ្មី។

ការព្យាករណ៍​ :​ ប្រេស៊ីលបានប្រកួតឈ្នះការជួបគ្នា២លើកមុនជាមួយនិង ស៊ែប៊ី រួមទាំងការទទួលជ័យជម្នះ ២-០ ក្នុងវគ្គចែកពូលនៃ FIFA World Cup ចុងក្រោយ។​ ជ័យ​ជម្នះ​មួយ​ទៀត​គឺ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​កាល​ពី​ឆ្នាំ ២០១៤។ ប្រេស៊ីលមានប្រៀបខ្លាំងក្នុងជ័យជម្នះថ្មីៗ របស់ពួកគេ ដោយរាល់ការឈ្នះយ៉ាងហោចណាស់ ក៏មានគ្រាប់បាល់យ៉ាងតិច២គ្រាប់ ក្នុងការឈ្នះ៦ចំណោម៧ប្រកួតចុងក្រោយ។ ស៊ែប៊ី ថ្វីបើទម្រង់លេងដ៏ល្អនាពេលថ្មីៗនេះក៏ដោយ ប៉ុន្តែមិនមានកំណត់ត្រាការពារល្អបំផុតនោះទេ បន្ទាប់ពីរក្សាបានត្រឹមតែ២ប្រកួត ដែលមិនមានរបូតគ្រាប់បាល់ក្នុងការប្រកួត៨លើកចុងក្រោយ។​ យើងជឿជាក់ថា​ ប្រេស៊ីល​នឹងប្រកួតឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង