ព្យាករណ៍គូ​ Portugal vs Ghana ម៉ោង២៣ថ្ងៃទី២៤វិច្ឆិកា

ការអត្ថាធិប្បាយរបស់តារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo អំពី Manchester United ស្ទើរតែបានគម្រាមកំហែងដល់ការត្រៀមខ្លួនរបស់ព័រទុយហ្គាល់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ប៉ុន្តែអតីតជើងឯកទ្វីបអឺរ៉ុប នឹងចាប់ផ្តើមដំណើររបស់ពួកគេ នៅប្រទេសកាតា។

ពួកគេនឹងចាប់ផ្តើមការប្រកួតជាមួយនិងហ្គាណាក្នុងពូល H នៅកីឡដ្ឋាន​ ៩៧៤ ក្នុងទីក្រុង Doha នៅថ្ងៃព្រហស្បតិ៍។​ ក្នុងពូលនេះក៏មាន Uruguay និង Korea Republic ផងដែរ ដូច្នេះហើយ ក្រុមទាំងពីរនេះនឹងត្រូវតែប្រជែងគ្នា ដើម្បីទទួលបានការចាប់ផ្តើមដ៏ល្អ។ ក្រុម​ទាំង​ពីរ​ទើបតែ​ទទួល​ជ័យ​ជម្នះ ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព ​មុន​ឈានចូលការ​ប្រកួត World Cup ហើយ​ក៏មាន​មាន​ទំនុក​ចិត្តផងដែរ។

ការទទួលជ័យជម្នះ ៤-០ របស់ព័រទុយហ្គាល់លើនីហ្សេរីយ៉ា ក្នុងការប្រកួតមិត្តភាព មុនការប្រកួតនេះ គឺជាការបង្ហាញពីភាពខ្លាំងមួយផ្សេងទៀត ពីអតីតម្ចាស់ជើងឯកអឺរ៉ុប ប៉ុន្តែកីឡាករឆ្នើមរបស់ពួកគេ Cristiano Ronaldo មិនបានបង្ហាញខ្លួនក្នុងការប្រកួតនោះទេ។

ផ្ទុយទៅវិញ​ ហ្គាណា បានបង្កើតដំណើរការប្រកួតដ៏ល្អជាមួយនឹងជ័យជម្នះ២លើក ក្នុងការប្រកួត២ចុងក្រោយរបស់ពួកគេ មុននឹងឈានដល់ការប្រកួតនេះ។ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ពួក​គេ​បាន​យក​ឈ្នះ​ស្វីស​ដោយលទ្ធផល ២-០ បន្ទាប់​ពី​បាន​បំបាក់ Nicaragua ១-០ កាល​ពី​ខែ​កញ្ញា។

ហ្គាណា​តែងតែធ្វើការ​ស៊ុត​បញ្ចូល​ទី​​ច្រើន​ជាង​១​គ្រាប់ ​ក្នុង​ការ​ប្រកួត​៣ ក្នុង​ចំណោម​ការ​ប្រកួត១០លើក​ចុង​ក្រោយ​របស់​ពួក​គេ។ លើស​ពី​នេះ​ ពួក​គេ​មិន​មាន​កំណត់​ត្រា​ដ៏​អស្ចារ្យ ​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ World Cup នោះទេ ព្រោះ​ពួក​គេ​មិន​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ ៤​ចុង​ក្រោយ។

ការព្យាករណ៍​ :​ លើកចុងក្រោយដែលព័រទុយហ្គាល់ជួបហ្គាណាគឺនៅ World Cup ឆ្នាំ២០១៤​ ក្នុងការប្រកួតដែលព័រទុយហ្គាល់បានយកឈ្នះដោយលទ្ធផល ២-១​ ។ នោះ​ជា​ជំនួប​តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្ត្រ។​ 
ព័រទុយហ្គាល់មានទម្រង់លេងល្អជាងមុន ជាពិសេសនៅតំបន់ប្រយុទ្ធ ហើយជាមួយនឹងការស៊ុតបញ្ចូលទីបាន១០គ្រាប់ ក្នុង៣ប្រកួតចំណោម៥ប្រកួតចុងក្រោយ ហើយពួកគេបានឈានទៅដល់ការបំបែកការនាំមុខក្នុង៤ប្រកួតចំណោម៦ប្រកួតចុងក្រោយ​ ដូច្នេះយើងជឿថា ពួកគេនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង