ចៅក្រម​អូស្ត្រាលីបង្គាប់ឱ្យ​ដោះលែង Djokovic និង​ស្តារ​ទិដ្ឋាកា​របស់​តារាតេ​ន្នី​ស​រូប​នេះ​ឡើង​វិញ​

ចៅក្រម​អូស្ត្រាលី​បាន​ស្តារ​ទិដ្ឋាការ​របស់​តារា​វាយ​តេ​ន្នី​សលេខ១ពិភពលោក Novak Djokovic ឡើងវិញ ដែល​ត្រូវបាន​លុបចោល​ បន្ទាប់ពី​រូបគេ​មកដល់​អូស្ត្រាលី ​កាលពី​សប្តាហ៍​មុន ដោយសារតែ​រូបគេ​មិន​បាន​ចាក់​វ៉ាក់សាំង​។​

​ចៅក្រម​តុលាការក្រុង​មែ​ល​ប៊​ន​ លោក Anthony Kelly ក៏​បានបង្គាប់​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ Djokovic កាលពី​ថ្ងៃ​ចន្ទ ​ពី​ការឃុំ​ក្នុង​សណ្ឋាគារ​មែ​ល​ប៊​ន​ ក្នុង​រយៈពេល ៣០នាទី ​បន្ទាប់ពី​ការសម្រេច​របស់​គាត់​ផងដែរ​។​

​មេធាវី​របស់​រដ្ឋាភិបាល ​លោក Christopher Tran បាន​ប្រាប់​ចៅក្រម​បន្ទាប់ពី​សេចក្តីសម្រេច​នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ សញ្ជាតិ សេវាអ​ន្តោ​ប្រ​វេសន៍ និង​កិច្ចការ​ពហុវប្បធម៌ លោក​ Alex Hawke “​នឹង​ពិចារណា​ថា​ តើ​ត្រូវ​ប្រើ​អំណាច​ផ្ទាល់​ខ្លួន​ ដើម្បី​លុបចោល​ទិដ្ឋាការ​ឬ​អត់​”​។​

​នោះ​មានន័យថា Djokovic​ នៅតែ​អាច​ប្រឈម​មុខ​នឹង​ការ​និរទេស​ម្តងទៀត ហើយ​អាច​ខកខាន​ការប្រកួត Australian Open ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៧ ខែ​មករា​។​

​រដ្ឋាភិបាល​អូស្ត្រាលី ​បាន​លុបចោល​ទិដ្ឋាការ​របស់ Djokovic អាយុ ៣៤ឆ្នាំ ​ភ្លាមៗ ​បន្ទាប់ពី​រូបគេ​បាន​មក​ដល់​ទីក្រុង​មែ​ល​ប៊​ន ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ ដើម្បី​លេង​ក្នុង​កម្មវិធី Australian Open ​ដោយសារតែ​​ក្រុមមន្ត្រី​បាន​សម្រេច​ថា ​តារាតេ​ន្នី​ស​រូប​នេះ​ មិន​បាន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ សម្រាប់​ការលើកលែង​ចំពោះ​លក្ខខណ្ឌ​ចូល​ប្រទេស​នេះ ​ដែល​ចែង​ថា ​ជន​មិនមែន​ពលរដ្ឋ​អូស្ត្រាលី​ទាំងអស់ ​ត្រូវតែ​ចាក់​​វ៉ាក់សាំង​កូវី​ដ​១៩ ​ពេញលេញ​ មុន​ចូល​អូស្ត្រាលី​។​

Djokovic ដែល​ឯកសារ​តុលាការ​និយាយថា​ រូបគេ​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ បានប្រកែក​ថា រូបគេ​មិន​ត្រូវការ​ភស្តុតាង ​នៃ​ការចាក់​វ៉ាក់សាំង​ទេ​ ព្រោះ​ខ្លួន​មាន​ភស្តុតាង​បញ្ជាក់​ថា ​បាន​ឆ្លង​វីរុស​កូរ៉ូណា​​កាលពី​ខែ​មុន ដូច្នេះ​មាន​ភាពស៊ាំ​ការពារ​រួចហើយ​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង