ព្យាករណ៍គូ​ Belgium vs Canada ម៉ោង២ថ្ងៃទី២៤វិច្ឆិកា

ការ​ប្រកួត​ជុំទី​១​ក្នុង​ពូល F ដែលជាជំនួបរវាង​​បែលហ្សិក និង​កាណាដា​ ​នៅក្នុង​កីឡដ្ឋាន Ahmad bin Ali សម្រាប់​ការ​ប្រកួត FIFA World Cup ។ 

បែលហ្ស៊ិក​ចូល​មក​ក្នុង​ការ​ប្រកួត​នេះ​ បន្ទាប់ពីប្រកួត​ចាញ់​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​លទ្ធផល ២-១ ដោយថ្វីជើង​របស់​អេហ្ស៊ីប ខណៈ​ដែល​កាណាដា​បាន​ទទួល​ជ័យ​ជម្នះ ២-១ លើ​ជប៉ុន​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ចុង​ក្រោយ​។

បែលហ្ស៊ិក រំពឹងការត្រលប់មកវិញនូវជ័យជម្នះ បន្ទាប់ពីរងការបរាជ័យ២លើក ក្នុងការប្រកួតទាំង២លើកចុងក្រោយ​ ខណៈដែលការប្រកួតពានរង្វាន់នេះ ជាឱកាសចុងក្រោយសម្រាប់តារាវ័យចំណាស់ជាច្រើនរបស់ពួកគេ។ ការប្រកួតចាប់ផ្តើមនៅម៉ោង៦ល្ងាច ម៉ោងនៅចក្រភពអង់គ្លេស។

បែលហ្ស៊ិក​ បាន​ចូលរួមការប្រកួត World Cup យ៉ាង​ងាយ​ស្រួល ​បន្ទាប់ពីបានប្រកួតឈ្នះ​ក្នុងពូលរបស់​ខ្លួន​ ដោយមានគម្លាត​៥​ពិន្ទុ​ពី​វេលស៍។ ពួក​គេ​បាន​ឆ្លង​កាត់​ការប្រកួតទាំង​អស់​ ដោយមិនមានការប្រកួតចាញ់ ដោយ​ឈ្នះ​៦ប្រកួត និង​ស្មើ​២​ប្រកួត។

កាណាដាកំពុងបង្ហាញខ្លួនជាលើកដំបូង ក្នុងការប្រកួត World Cup ក្នុងរយៈពេល៣៦ឆ្នាំ បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតជម្រុះដ៏លំបាក។ ពួក​គេ​បាន​ឈរ​នៅ​លើ​កំពូល​ក្រុម​ជម្រុះ​អាមេរិក​ខាង​ជើង និង​កណ្តាល ដោយ​សារ​គ្រាប់​បាល់​ខុស​គ្នា​ល្អ​ជាង​លើ​ម៉ិកស៊ិក។

កាណាដាសង្ឃឹមថា នឹងអាចទទួលបានជ័យលាភីត្រលប់ទៅវិញ ហើយនឹងទទួលបាននូវទំនុកចិត្ត ពីការប្រកួតវគ្គជម្រុះដ៏ជោគជ័យរបស់ពួកគេ ដែលពួកគេបានបញ្ចប់មុនម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

ការព្យាករណ៍​ :​ នេះ​ជា​ជំនួប​ World Cup លើក​ដំបូង​មិន​ធ្លាប់​មាន​រវាង​ក្រុម​ទាំង​ពីរ ដោយ​ជំនួបលើក​មុន​​របស់​ពួក​គេ​ គឺ​ជា​ការប្រកួតលក្ខណៈ​មិត្ត​ភាព​ក្នុង​ឆ្នាំ១៩៨៩ ដែល​បែលហ្ស៊ិក​បានយកឈ្នះក្នុងលទ្ធផល ២-០។​ ឱកាសក្នុងការជួបគ្នានេះ ប្រហែលជាធំពេកសម្រាប់ពួកគេក្នុងការប្រកួតបើកឆាករបស់ពួកគេ ហើយពួកគេបានរៀបចំយ៉ាងល្អមុននៅក្នុងការប្រកួតក្រោយៗទៀត។ ជាមួយនឹងភាពជោគជ័យរបស់បែលហ្ស៊ិក លើក្រុមដែលមានកំរឹតទាបជាងច្រើនឆ្នាំមកនេះ យើងជឿជាក់ថា ពួកគេនឹងយកឈ្នះកាណាដាក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង