ព្យាករណ៍គូ​ Germany vs Japan ម៉ោង២០ថ្ងៃទី២៣វិច្ឆិកា

អាល្លឺម៉ង់ និងជប៉ុន ចាប់ផ្តើមការប្រកួតក្នុងពូល E នៅពេលដែលពួកគេត្រូវជួបគ្នានៅកីឡដ្ឋាន Khalifa International Stadium នៃការប្រកួត FIFA World Cup ។

អាល្លឺម៉ង់​បាន​យក​ឈ្នះ​អូម៉ង់ ១-០ ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ចុង​ក្រោយ ​​មុននឹងចូលមកកាន់​ការ​ប្រកួត ខណៈ​ដែល​ជប៉ុន​មិន​មាន​ការ​បញ្ចប់​ទីដ៏​ល្អ ​សម្រាប់​ការ​ត្រៀម​ខ្លួន​របស់​ពួក​គេ​ ​ដែល​ពួក​គេ​បាន​ប្រកួតចាញ់​កាណាដា ២-១។

ក្រុមទាំងពីរ បានបង្ហាញពីការលំបាកក្នុងការយកឈ្នះលើគូប្រកួតយ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ ជប៉ុនបានបរាជ័យជាលើកដំបូងរបស់ខ្លួន ក្នុងចំណោមការប្រកួត៦លើក​ ខណៈដែលអាល្លឺម៉ង់បានប្រកួតចាញ់តែ១ប្រកួត ក្នុងចំណោម១៦ប្រកួតចុងក្រោយ។

ក្រុមទាំងពីរចូលមកក្នុងការប្រកួតជាមួយនឹងកំណត់ត្រាថ្មីៗល្អណាស់។ អាឡឺម៉ង់មានបញ្ហាតិចតួចក្នុងការយកឈ្នះក្នុងវគ្គជម្រុះ ខណៈដែលពួកគេបានបញ្ចប់ដោយនាំមុខ​នាំមុខក្រុមលេខ២​ North Macedonia ដល់ទៅ៨ពិន្ទុ។​ ពួក​គេ​បាន​បញ្ចប់​ការប្រកួតរបស់​ពួក​គេ​ដោយមិន​មានប្រកួត​ចាញ់​ ដែលក្នុងនោះមាន​ការ​ប្រកួតឈ្នះ​៩ប្រកួត​ ​និង​ស្មើ​១ប្រកួត​។

ជប៉ុន​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះនៅ​អាស៊ី​ សម្រាប់ការឡើងមកកាន់ World Cup យ៉ាង​ស្រួល ខណៈ​ពួកគេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ទី២ ក្នុង​ពូល ដោយ​នាំ​មុខ​ក្រុម​ឈរ​លេខ​៣អូស្ត្រាលី៧ពិន្ទុ។

ការព្យាករណ៍​ :​ នេះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង​រវាង​ក្រុម​ទាំង​ពីរ​ក្នុង​ព្រឹត្តិការណ៍ World Cup។ ក្រុម​ទាំង​ពីរធ្លាប់​ជួប​គ្នា​២លើក ​ក្នុងការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ ដោយ​អាល្លឺម៉ង់​ឈ្នះ​១ប្រកួត និង​១ប្រកួត​ទៀត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា។ 
អាឡឺម៉ង់បានបង្ហាញការលេងនៅក្នុងវគ្គជម្រុះថា ពួកគេជាក្រុមមួយដែលខ្លាំង ហើយយើងរំពឹងថា ពួកគេនឹងបង្ហាញការលេងបែបនោះតាំងពីការផ្លុំកញ្ចែដំបូង។ នៅក្នុងការឈ្នះ៥ប្រកួតចុងក្រោយរបស់អាឡឺម៉ង់ ពួកគេតែងតែធ្វើការនាំមុខក្នុងតង់ទីមួយមុនពេលសម្រាក ដូច្នេះហើយយើងជឿថា ពួកក៏ធ្វើការនាំមុខនៅតង់ទីមួយ ហើយបន្តយកឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង