ព្យាករណ៍គូ​ Argentina vs Saudi Arabia ម៉ោង១៧ថ្ងៃទី២២វិច្ឆិកា

អាហ្សង់ទីន និង អារ៉ាប៊ីសាអូឌីត នឹងចាប់ផ្តើមការប្រកួតក្នុងពូល​ C ដែលពួកគេជួបគ្នានៅកីឡដ្ឋាន Lusail Iconic សម្រាប់ការប្រកួតដំបូងរបស់ពួកគេនៅ FIFA World Cup។

អាហ្សង់ទីន ​ឈាន​ចូល​ក្នុង​ការ​ប្រកួត​ក្នុង​នាម​ជា​ក្រុម​ដែលកំពុងមានភាព​ក្តៅ​គគុក​ ​ដែល​ពួក​គេ​បាន​បន្ត​ការ​ប្រកួត​មិន​ដែល​ចាញ់​របស់​ពួក​គេ​ដល់​ទៅ ៣៦ប្រកួត​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​អេមីរ៉ាត​អារ៉ាប់រួម ក្នុងលទ្ធផល ៥-០ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​។

អារ៉ាប៊ីសាអូឌីត ចូល​មក​ក្នុង​ការ​ប្រកួត​នេះ ​បន្ទាប់ពីប្រកួតចាញ់​ក្រូអាតក្នុងលទ្ធផល​ ១-០ ដែល​ជា​ការ​ប្រកួត​ចាញ់ដំបូង ​ក្នុង​ចំណោម​ការ​ប្រកួត​៧កន្លងមក​។ ការប្រកួតចាប់ផ្តើមនៅម៉ោង ៩ព្រឹក​ ម៉ោងនៅចក្រភពអង់គ្លេស។

អាហ្សង់ទីន បានឆ្លងកាត់វគ្គជម្រុះនៅអាមេរិកខាងត្បូង ក្នុងចំណាត់ថ្នាក់លេខ២ តាមពីក្រោយប្រេស៊ីល ប៉ុន្តែនៅតែមិនទាន់ស្គាល់ការប្រកួតចាញ់​ ដោយប្រកួតឈ្នះ១១ប្រកួត និងស្មើ៦ប្រកួត។ ក្នុងអំឡុងពេល នៃការឈ្នះការប្រកួតចំនួន ៣៦លើករបស់ពួកគេ ពួកគេបានឈ្នះពានរង្វាន់ធំជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល២៨ឆ្នាំ នៅពេលដែលពួកគេបានលើកពាន Copa America ក្នុងឆ្នាំ២០២១​ ហើយតាមពីក្រោយវាជាមួយនឹងពានរង្វាន់ Finalissma កាលពីដើមឆ្នាំនេះ។

អារ៉ាប៊ីសាអូឌីត សង្ឃឹមថា នឹងអាចឆ្លងផុតវគ្គចែកពូលជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ហើយទាក់ទងនឹងការជំរុញ ដើម្បីឆ្លងផុតការប្រកួតជំរុះនេះមុនក្រុមដែលជាទីពេញចិត្តច្រើនទៀត ដូចជាអូស្ត្រាលី និងជប៉ុន។

ការព្យាករណ៍​ :​ អាហ្សង់ទីន​មិន​ដែលស្គាល់ការប្រកួត​ចាញ់​ទាល់តែសោះ ​ក្នុង​ការ​ជួប​គ្នា​៤ប្រកួតកន្លងមក​របស់​ពួក​គេ​ជាមួយ​អារ៉ាប៊ីសាអូឌីត​ ដោយ​ឈ្នះ​២​ប្រកួត​ និង​ស្មើ​២​ប្រកួត​ បើ​ទោះ​បី​នេះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង​នៅ FIFA World Cup​ ក៏ដោយ។ ក្រុមដែលដឹកនាំដោយ Messi បានចូលរួមក្នុងការប្រកួត World Cup លើកទី១៣ជាប់ៗគ្នា។ ផ្ទុយទៅវិញ អារ៉ាប៊ីសាអូឌីតសង្ឃឹមថា នឹងជៀសវាងឱ្យផុតពី​តំណែង​ចុង​ក្រោយ​។ យើងជឿថា អាហ្សង់ទីននឹងនាំមុខនៅតង់ទី១ និងឈ្នះការប្រកួតនេះព្រោះពួកគេតែងតែធ្វើបែបនោះ ៥ប្រកួតចុងក្រោយរបស់ពួកគេ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង