ព្យាករណ៍គូ​ Qatar vs Ecuador ម៉ោង២៣ថ្ងៃទី២០វិច្ឆិកា

កាតានឹងស្វាគមន៍អេក្វាឌ័រមកកាន់កីឡដ្ឋាន Al Bayt សម្រាប់ការប្រកួតបើកឆាកនៃ FIFA World Cup ឆ្នាំ២០២2។ ការប្រកួតក្នុងពូល A ដែលម្ចាស់ផ្ទះទទួលក្រុមដែលមានសិទ្ធិពីវគ្គជម្រុះអាមេរិកខាងត្បូង។

ក្រុមទាំងពីរនឹងត្រូវបានចាត់ទុកថាជាក្រុមខាងក្រៅដែលជាប់ឡើងមកកាន់វគ្គបន្ត​ ប៉ុន្តែមានព័ត៌មានថាក្រុមមួយក្នុងចំណោមក្រុមក្នុងពូលដែលជាទីពេញចិត្តគឺសេណេហ្គាល់បានបាត់បង់កីឡាករឆ្នើម និងប្រធានក្រុម Sadio Mane ដោយសារតែបញ្ហារបួស។

ពួក​គេ​ស្រមើស្រមៃ​ថា នឹងមានឱកាស ​ក្នុង​ការ​ដែលអាច​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​ ក្រោម​ក្រុម​យក្ស​អឺរ៉ុប​ហូឡង់។ ការប្រកួតចាប់ផ្តើមនៅម៉ោង៦ល្ងាចម៉ោងក្នុងស្រុក ហើយសន្យាថានឹងក្លាយជាការចាប់ផ្តើមដ៏អស្ចារ្យ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។

កាតា​ត្រូវ​បាន​ឆ្លងផុត​ពី​ភាពតាន​តឹង ​ក្នុង​ការ​ដែលត្រូវឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​ដ៏​លំបាក​ ដោយ​សារ​តែខ្លួនជា​ប្រទេស​ជា​ម្ចាស់​ផ្ទះ។ ពួក​គេ​បាន​ចូលរួមការ​ប្រកួត​មិត្ត​ភាព​ចំនួន ១៨ប្រកួត​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ហើយ​បានប្រកួត​ចាញ់​តែ​២ប្រកួតក្នុងចំណោមការប្រកួតនោះ​ ​​បើ​ទោះ​បី​ជា​គុណភាព​ នៃ​ក្រុម​ប្រឆាំង​ គឺ​មិន​ល្អ​បំផុត​ក៏ដោយ។

ម៉្យាងទៅវិញ អេក្វាឌ័រ​ បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្រុមជម្រុះអាមេរិកខាងត្បូង ដោយត្រូវជួបជាមួយប្រេស៊ីល និងអាហ្សង់ទីន។ ពួក​គេ​បាន​បង្ហាញ​ពី​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុងការយកឈ្នះសម្រាបលការ​ប្រកួត​ថ្មីៗ​នេះ ដោយ​ប្រកួតចាញ់​តែ​១ប្រកួត​គត់ ​ក្នុង​ចំណោមការ​ប្រកួត១៥លើក​ចុង​ក្រោយ​របស់​ពួក​គេ។ អេក្វាឌ័រ​បានប្រកួត​ស្មើ​​៩ប្រកួតក្នុង​អំឡុង​ពេល​នេះ​ជាមួយ​នឹង​ការ​ឈ្នះ​៥ប្រកួតផង​ដែរ​។

ការព្យាករណ៍​ :​ ក្រុម​ទាំង​នេះ​ធ្លាប់​ជួប​គ្នា​៣លើករួច​មក​ហើយ ដោយ​ការ​ប្រកួត​ទាំង​អស់​​​ត្រូវបានឈ្នះដោយ​កាតា។​ បញ្ហាដ៏ធំបំផុតរបស់អេក្វាឌ័រក្នុងការប្រកួតកន្លងមកថ្មីៗរបស់ពួកគេគឺទម្រង់លេងមិនសូវល្អក្នុងការរកគ្រាប់បាល់ ដោយខកខានមិនបានស៊ុតបញ្ចូលទីក្នុងការប្រកួត៤ចំណោម៦ប្រកួតចុងក្រោយ។ យើងយល់ឃើញថា Qatar នឹងប្រកួតឈ្នះ ឬស្មើក្នុងការប្រកួតនេះ ដោយសារតែកំណត់ត្រាទម្រង់ការពារដ៏ល្អរបស់ពួកគេ។

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង