Sadio Mane នឹងអវត្តមានក្នុងការប្រកួតដំបូង​នៅកាតា

សហព័ន្ធបាល់ទាត់របស់ប្រទេស បាននិយាយថា Sadio Mane នឹងខកខានការប្រកួតដំបូងរបស់សេណេហ្គាល់នៅ World Cup ដោយសារតែបញ្ហារបួសជើង។

ខ្សែប្រយុទ្ធរបស់ Bayern Munich ត្រូវបានដាក់ឈ្មោះចូលរួបក្នុងក្រុម Teranga Lions សម្រាប់ការប្រកួតនៅប្រទេសកាតា ទោះបីជាត្រូវបានបង្ឱខំដកចេញពីការប្រកួតក្នុងក្លឹប កាលពីសប្តាហ៍មុនក៏ដោយ។

ក្លឹបម្ចាស់ជើងឯកអាឡឺម៉ង់ បាននិយាយថា កីឡាករវ័យ៣០ឆ្នាំរូបនេះ មានរបួស "ត្រង់សរសៃពួរខាងស្តាំរបស់គាត់" ប៉ុន្តែគ្រូបង្វឹករបស់ប្រទេសសេណេហ្គាល់លោក Aliou Cisse បាននិយាយថា Mane មិនត្រូវការការវះកាត់នោះទេ។

ក្រុមអាហ្រ្វិកខាងលិចចាប់ផ្តើមការប្រកួតក្នុងពូល A របស់ពួកគេទល់នឹងហូឡង់នៅថ្ងៃចន្ទ ដោយការប្រកួតជាមួយម្ចាស់ផ្ទះកាតានៅថ្ងៃទី២៥ វិច្ឆិកា និងអេក្វាឌ័រនៅថ្ងៃទី២៩ វិច្ឆិកា ជាបន្តបន្ទាប់។

"យើងនឹងត្រូវពឹងផ្អែកលើការប្រកួតហ្គេមដំបូងដោយគ្មាន Sadio ហើយឈ្នះដោយគ្មាន Sadio"​ សហព័ន្ធបាល់ទាត់សេណេហ្គាល់ (FSF) Abdoulaye Sow បានថ្លែងការណ៍ ប្រាប់ទៅកាន់​ AP៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង