Lionel Messi បានជាប់កំណត់ត្រាដូចទៅនឹង Thierry Henry បន្ទាប់ពីការស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ Champions League ខណៈដែលបានវ៉ាដាច់ដោយ Cristiano Ronaldo សម្រាប់ការស៊ុតបាល់ពិន័យ១១ម៉ែត្រច្រើនបំផុត។
Messi ស៊ុតបាល់ពិន័យមិនចូលចំនួន៥លើក ក្នុងចំណោម២៣លើក ដែលគាត់ទើបនឹងចូលរួមជាមួយ Paris Saint- Germain ដែលបានប្រកួតឈ្នះ១៦ដងចុងក្រោយ លើក្រុម Real Madrid កាលពីថ្ងៃអង្គារ។
ទោះយ៉ាងណាក៏ដោយ PSG បានស៊ុតបញ្ចូលទី យកឈ្នះ ១-០ ដោយ Kylian Mbappe បានស៊ុតបាល់តាមប្រលោះជើងរបស់ Courtois។ Mbappe បានស៊ុតបញ្ចូលទីបានមួយគ្រាប់ដ៏ល្អ ដើម្បីឈ្នះការប្រកួតនៅក្នុងនាទី៩០+៕