ព្យាករណ៍គូ​ Arsenal vs Brighton ម៉ោង២:៤៥ ថ្ងៃទី១០វិច្ឆិកា

Arsenal នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុម Brighton ក្នុងការប្រកួតធំមួយក្នុងជុំទីបី នៃការប្រកួត League Cup។ ក្រុមទាំងពីរនេះ ទើបតែបានប្រកួតឈ្នះការប្រកួតក្នុងលីគ ហើយនឹងសម្លឹងមើលការឈ្នះបន្តទៀត ក្នុងការប្រកួតនេះ។

ក្រុមកាំភ្លើងធំបានប្រកួតឈ្នះការប្រកួតដ៏សំខាន់មួយ លើក្រុម Chelsea ដែលបានធានាថា ពួកគេរក្សាការឈរនៅកំពូលតារាងក្នុងលីគ។​ ពួកគេនឹងចង់បន្តរដូវកាលដ៏ល្អរបស់ពួកគេ ជាមួយនឹងជ័យជម្នះក្នុងការប្រកួតនេះ​ សម្រាប់រដូវ​កាល​នេះ ពួក​គេ​បាន​លេង​៩​ប្រកួត​ក្នុង​ដី ហើយ​ក្នុង​ការ​ប្រកួត​ទាំង​អស់ ពួក​គេ​ឈ្នះគ្រប់ការប្រកួត។ 

ការ​ប្រកួត​ក្នុងដី​ខ្លួន​ឯង​ ៥ប្រកួត​ចុងក្រោយ ពួកគេ​បាន​របូត​គ្រាប់​បាល់​ចំនួនតែ ២គ្រាប់ប៉ុណ្ណោះ ស៊ុត​បញ្ចូល​ទី​បាន១៣គ្រាប់ និង​មិនបានរបូតគ្រាប់បាល់៤ប្រកួត។

Brighton​ ទើបតែប្រកួតឈ្នះក្រៅដីដោយលទ្ធផល ៣-២​ នៅក្នុងទឹកដី Wolverhampton Wanderers ហើយក៏បានយកឈ្នះ Chelsea ដោយលទ្ធផល​ ៤-១ មុននឹងឈ្នះ​ Wolverhampton​ ។ 

ពួកគេបានរកគ្រាប់បាល់ក្នុងការប្រកួត ២ចំណោម ៥ប្រកួតចុងក្រោយ​ ហើយក្នុងការប្រកួត៣ចំណោម ៥ប្រកួតនោះ ពួកគេបានរបូតគ្រាប់បាល់២គ្រាប់ ឬច្រើនជាងនេះ។

ក្រុមទាំងពីរបានស៊ុតបាល់បញ្ចូលទី ក្នុងការប្រកួតបីលើកចុងក្រោយដូចគ្នា ហើយនៅក្រៅដីក៏ដូច្នេះដែរ។ ក្នុងការប្រកួតក្រៅដី ៥លើកចុងក្រោយរបស់ពួកគេ Brighton បានរបូតគ្រាប់បាល់ពីរគ្រាប់ ឬច្រើនជាងនេះ។

ការព្យាករណ៍​ :​​ Arsenal ស្ថិតក្នុងទម្រង់លេងដ៏ល្អ ក្នុងរដូវកាលនេះ ហើយការលេងក្នុងដីនឹងបង្កើនឱកាសការឈ្នះរបស់ពួកគេ ក្នុងការប្រកួតនេះ។​ Brighton មានការប្រកួតយ៉ាងល្អនាពេលថ្មីៗនេះ ហើយនឹងក្លាយជាជំនួបដ៏ល្អសម្រាប់ Arsenal ជាពិសេសពួកគេត្រូវបានគេរំពឹងថា នឹងដាក់ជម្រើសក្រុមខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ យើងរំពឹងថា Arsenal នឹងឈ្នះការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង