Inter Milan ដែលជាគូប្រកួតក្នុងក្របខណ្ឌ Champions League របស់ Liverpool បានឡើងឈរលើកំពូលតារាង Serie A នៅចុងសប្តាហ៍ ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវបាន AC Milan លោតផ្លោះ មកឈរនៅកំពូលតារាងវិញ។
Inter Milan នឹងមិនជាប់ជាក្រុមនាំមុខ ក្នុងលីគ Serie A ដែលនឹងត្រូវធ្វើដំណើរទៅប្រកួត Champions League ជាមួយ Liverpool នោះទេ បន្ទាប់បានត្រឹមតែស្មើ ១-១ ទល់នឹង Napoli ក្នុងកីឡដ្ឋាន Stadio Diego Armando Maradona កាលពីចុងសប្តាហ៍នេះ។
ក្រុមរបស់លោក Luciano Spalletti បាននាំមុខត្រឹមរយៈពេលតែ ៧នាទី នៅពេលដែល Lorenzo Insigne ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ ហើយបន្ទាប់មកអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester City កីឡាករ Edin Dzeko បានសង្គ្រោះមួយពិន្ទុ សម្រាប់ក្រុម Inter ដោយតាមស្មើភ្លាមៗ បន្ទាប់ពីសម្រាក។
នៅពេលដែល Inter នឹងត្រូវប៉ះ Liverpool ក្នុងការប្រកួត Champions League វគ្គ១៦ ជើងទី១ នៅថ្ងៃពុធ ក្នុងទីក្រុង Milan ក្រុមទាំងពីរនឹងស្ថិតនៅលេខរៀងទី២ ក្នុងតារាងលីកក្នុងស្រុករៀងៗខ្លួន៕