ព្យាករណ៍គូ​ Wolfsburg vs Borussia Dortmund ម៉ោង០០:៣០ ថ្ងៃទី៩វិច្ឆិកា

Wolfsburg នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួល Dortmund នៅក្នុងកីឡដ្ឋាន Volkswagen Arena ដោយក្រុមទាំងពីរកំពុងស្វែងរកកន្លែងល្អបំផុត ដែលអាចធ្វើទៅបានមុនពេលការសម្រាកបាល់ទាត់ពិភពលោក ខាងមុខនេះ។

ជ័យជម្នះក្រៅដី ៣-០ នៅលើទឹកដីលើក្រុម​ Mainz បានធ្វើឱ្យការប្រកួតនោះ ក្លាយជាការប្រកួតទី៨ មិនដែលចាញ់សម្រាប់ Wolfsburg ដែលបានធ្វើឱ្យពួកគេឡើងទៅឈរនៅលេខ១១ បន្ទាប់ពីការចាប់ផ្តើមការប្រកួតមិនល្អកាលពីដើមរដូវកាល។ 

ពួក​គេ​បាន​ប្រកួតចាញ់​តែ​១ប្រកួត​គត់ ​នៅ​ក្នុង​ដី​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែតែងតែ​មាន​ទម្លាប់​ការប្រកួតមិនល្អ​ជាមួយ Dortmund​ ។ ជាពិសេស ពួកគេមានប្រវត្តិប្រកួតចាញ់រាល់ការជួបគ្នា ៨លើកចុងក្រោយជាមួយនិង Dortmund ដោយក្នុងជំនួបកន្លងមកមានគ្រាប់បាល់សរុប២២គ្រាប់។

Dortmund ត្រូវការតែពាក់កណ្តាលតង់ប៉ុណ្ណោះ ដើម្បីបំបាក់ Bochum ដោយលទ្ធផលចុងក្រោយគឺ ៣-០ ត្រូវបានបានកើតឡើង ក្នុងរយៈពេលតែ៤៥នាទីដំបូងប៉ុណ្ណោះ។

ចំណុចវិជ្ជមានមួយទៀត គឺភាពប្រសើរឡើងរបស់ពួកគេ ក្នុងការប្រកួតក្រៅដី ដោយ​ Dortmund បង្ហាញពីទម្រង់លេងមិនស្គាល់ចាញ់៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ពួកគេ។

ការព្យាករណ៍​ :​​ ការទៅលេងនៅក្នុងកីឡដ្ឋាន Volkswagen Arena ជាធម្មតាគឺជាកិច្ចការមួយដ៏រីករាយសម្រាប់ Dortmund ដែលបានយកឈ្នះការប្រកួតនៅទីនោះ ៧ប្រកួតចុងក្រោយ។ Dortmund កំពុងតែជួបក្រុមមួយដែលកំពុងឡើងជើង យើងរំពឹងថា ពួកគេនឹងបង្ហាញពីទម្រង់លេងដ៏ល្អបំផុតលើ Wolfsburg ដែលជាជ័យជម្នះការប្រកួតក្រៅដីសម្រាប់ពួកគេ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង