ព្យាករណ៍គូ​ Rayo Vallecano vs Real Madrid ម៉ោង៣ថ្ងៃទី៨វិច្ឆិកា

ការ​ប្រកួត​នេះ​នឹងបង្ហាញ​ថា Real Madrid អាចទម្លាក់​ Barcelona ពីកំពូលតារាងដោយការប្រកួតមុន ប៉ុន្តែ​ក្រុម​ម្ចាស់​ជើងឯក​អាច​ឡើង​ទៅ​ឈរនៅកំពូល​វិញ​ ជាមួយ​នឹង​ការ​ឈ្នះ។

ក្រុមម្ចាស់ផ្ទះ Rayo ឈរនៅលេខរៀងទី៩ ដោយមាន១៨ពិន្ទុ ចូលមកកាន់ការប្រកួតនេះ ហើយ Real Madrid ឈរនៅលេខ២ ដោយមា៣២ពិន្ទុ។​ Rayo កំពុងឡើងជើងជាលំដាប់ ហើយមិនទាន់ប្រកួតចាញ់៤ប្រកួតចុងក្រោយ រួមទាំងការប្រកួតក្រៅដីជាមួយ​ Atletico Madrid និង Sevilla ។

ការប្រកួតឈ្នះ៣លើក ក្នុងចំណោម៤ប្រកួតក្នុងដី នឹងក្លាយជាប្រភពដ៏សំខាន់សម្រាប់ Rayo​ ក្នុងការប្រកួតនេះ ហើយការស៊ុតបញ្ចូលទីគ្រាប់បាល់២​ ឬច្រើនជាងនេះ ក្នុងការឈ្នះទាំង៣ប្រកួតនោះ ជាទំនុកចិត្តមួយផ្សេងទៀត។

Real Madrid ប្រកួតឈ្នះ​តែ១គត់​ ក្នុង​៣ប្រកួត​ចុង​ក្រោយ​ ពួកគេចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីបានទទួលជ័យជម្នះដ៏ល្អលើក្រុម Celtic ក្នុងក្របខ័ណ្ឌ Champions League ដោយលទ្ធផល ៥-១​ ។ 

ពួកគេនៅតែមិនទាន់ស្គាល់ការចាញ់ក្នុងលីគ​ La Liga នៅឡើយ​ ប៉ុន្តែបានព្យាយាមយ៉ាងលំបាក ក្នុងការប្រកួតលីគចុងក្រោយ ដោយបានត្រឹមតែប្រកួតស្មើ ១-១ នៅដី Girona ដែលក្នុងការប្រកួតនោះ Toni Kroos ត្រូវបានបណ្តេញចេញពីការប្រកួតផងដែរ។​ 

Real Madrid នឹង​ក្លាយ​ជា​ក្រុម​ដែល​មាន​ការ​ពេញ​ចិត្ត​នៅក្នុងការប្រកួតនេះ បើ​ទោះ​បី​ជា​ពួក​គេ​ជួប​ការ​លំបាក​ក៏​ដោយ ក៏ពួកគេនៅតែមាន​ការ​ប្រកួត​ក្រៅ​ដី​ដ៏​ល្អ​ក្នុងលីគ ពួក​គេ​ទទួល​បាន​ជ័យ​ជម្នះ​៦​ប្រកួត​ជាប់​ៗ​គ្នា ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​។

ការព្យាករណ៍​ :​​ Real Madrid កំពុងសម្លឹងរកការត្រលប់ទៅឈរនៅលើកំពូលតារាងលីគ ហើយនោះនឹងមានន័យថា ពួកគេរំពឹងទទួលបាន៣ពិន្ទុក្នុងការប្រកួតនេះ។ 
Rayo កំពុងមានដំណើរការប្រកួតល្អ ជាពិសេសទម្រង់លេងនៅក្នុងដី​របស់ពួកគេ ហើយក៏ដូចជាទម្រង់ការពាររបស់ Real Madrid ជាហេតុធ្វើឱ្យក្នុងការប្រកួតនេះ ជម្រើសក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក​ គឺជាជម្រើសល្អបំផុត៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង