ព្យាករណ៍គូ​ Chelsea vs Arsenal ម៉ោង១៩ថ្ងៃទី៦វិច្ឆិកា

Arsenal និង Chelsea បានឆ្លងផុតវគ្គចែកពូល ក្នុងការប្រកួតអ៊ឺរ៉ុប ដោយសុវត្ថិភាពរៀងៗខ្លួន ហើយបច្ចុប្បន្ននេះ ពួកគេនឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅនឹងការប្រកួតក្របខណ្ឌ Premier League ។

Chelsea នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុម Arsenal ក្នុងអ្វីដែលនឹងត្រូវបានចាត់ទុកថា ជាការប្រកួតដ៏ធំបំផុតនៃក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ ដោយមានគម្លាត១០ពិន្ទុរវាងក្រុមទាំងពីរ។

ក្រុម​កាំភ្លើង​ធំ​កំពុង​ឈរ​នៅលើ​កំពូល​តារាង​ ក្នុងលីគ​ដោយ​មាន ៣១ពិន្ទុ ខណៈដែល Chelsea ឈរ​លេខ៦មាន២១ពិន្ទុ។

Chelsea កំពុងសម្លឹងស្វែងរកការឈ្នះដែលល្អបំផុត អាចមើលឃើញតែពួកគេឡើងទៅកាន់ចំណាត់ថ្នាក់ទី៥ ខណៈដែលការឈ្នះរបស់ក្រុម Arsenal អាចធ្វើឱ្យពួកគេរក្សាគម្លាត៥ពិន្ទុ។

Chelsea បាន​យក​ឈ្នះ​លើ Dinamo Zagreb ដោយលទ្ធផល ២-១ ពួក​គេ​ត្រូវ​តាមពីក្រោយការរបូតគ្រាប់បាល់១គ្រាប់មុន ដើម្បី​ទទួល​ជ័យ​ជម្នះ ហើយ​ពួក​គេ​មានបំណងមានការចាប់​ផ្តើម​ដ៏​ល្អ​មួយ ពេលប៉ះជាមួយនិង Arsenal។​ ពួក​គេ​ឈ្នះ​តែ២​​ប្រកួតក្នុងចំណោម​៥​ប្រកួត​ចុង​ក្រោយ ប៉ុន្តែ​មិនបានប្រកួត​ឈ្នះ​ក្នុង​ការ​ប្រកួត​លីគ​៣​លើក​ជាប់​គ្នា។

ផ្ទុយទៅវិញ Arsenal ទើបតែបានប្រកួតឈ្នះ ១-០ លើក្រុម Zurich ក្នុងក្របខ័ណ្ឌ Europa League ដែលនេះការ​ឈ្នះ​លើក​ទី​២ ជាប់​គ្នា​របស់​ពួក​គេ និងមិនបានរបូតគ្រាប់បាល់ជា​លើក​ទី​៣ ក្នុង​ចំណោមការ​ប្រកួត​៥​លើក។

ពួក​គេ​មិន​ស្គាល់​ការប្រកួតចាញ់​សោះ ​សម្រាប់ការ​ប្រកួត​ក្នុងលីគ៦ប្រកួត​។ នៅក្នុងការប្រកួតក្នុងលីគចុងក្រោយ​ ក្រុមកាំភ្លើងធំបានយកឈ្នះលើក្រុម Nottingham Forest ដោយលទ្ធផល​ ៥-០ ហើយនឹងរំពឹងមើលការឈ្នះមួយផ្សេងទៀតនៅក្នុងការប្រកួតនេះ។

ការព្យាករណ៍​ :​​ Chelsea មានភាពរង្គោះរង្គើនាពេលថ្មីៗនេះ ប៉ុន្តែការលេងនៅក្នុងដី​ នឹងនាំមកនូវភាពជឿជាក់មួយកម្រិតសម្រាប់ពួកញេ។ ផ្ទុយទៅវិញ Arsenal កំពុងស្ថិតក្នុងដំណើរការប្រកួតល្អក្នុងលីគ ហើយបន្ទាប់ពីការឈ្នះដ៏ល្អរបស់ពួកគេ ក្នុងការប្រកួតចុងក្រោយ នឹងត្រូវបង្ហាញនៅក្នុងការប្រកួតនេះ។ ក្រុមម្ចាស់ផ្ទះមិនបានប្រកួតឈ្នះ ក្នុងលីគ៣ប្រកួតចុងក្រោយរបស់ពួកគេនោះទេ ហើយដូចជាពិបាកបន្តិចជាមួយក្រុម Arsenal ក្នុងជំនួបថ្មីៗនេះ។ Arsenal ប្រកួតឈ្នះ៤លើកក្នុងជំនួប៦លើកចុងក្រោយពេលប៉ះជាមួយ Chelsea ហើយយើងជឿជាក់ថា ពួកគេនឹងយកឈ្នះក្នុងការប្រកួតនេះផងដែរ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង