លោក Antonio Conte បានបង្កើតប្រវត្តិសាស្ត្រចាញ់ថ្មីទៀតហើយ ខណៈក្រុមរបស់គាត់បានចាញ់បីប្រកួត ហើយបានទទួលស្គាល់ថា ក្តីសង្ឃឹម Top 4 របស់ពួកគេ កំពុងរសាត់បាត់។ Spurs បានចាញ់៣ប្រកួតជាប់ៗគ្នាជាលើកទី២ នៅ Premier League នៅរដូវកាលនេះ បន្ទាប់ពីចាញ់ជាច្រើនប្រកួតក្នុងខែកញ្ញា។
គ្រូបង្វឹកក្រុម Tottenham លោក Antonio Conte បាននិយាយថា វាទំនងជា "មិនអាចទៅរួចទេ" ដែលក្លឹបនឹងមានសិទ្ធិសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ បន្ទាប់ពីការបរាជ័យដោយក្រុម Wolves 2-0 កាលពីថ្ងៃអាទិត្យ ដែលពួកគេបានប្រកួតចាញ់បីលើកជាប់ៗគ្នា។
បន្ទាប់ពីការប្រកួតមិនដែលចាញ់៩ប្រកួត Tottenham Hotspur បានពិនិត្យយ៉ាងខ្លាំងនូវសន្ទុះរបស់លោក Conte ហើយឥឡូវគ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ បានទទួលស្គាល់ថា ដោយគ្មានស្មារតី ដើម្បីទាមទារជ័យជម្នះ នៅពេលដែលទំរង់លេងរបស់ក្រុមត្រូវបានធ្លាក់ចុះ នឹងមិនអាចឈរនៅចំណាត់ថ្នាក់កំពូលទាំងបួន ក្នុងរដូវកាលនេះទេ៕