ព្យាករណ៍គូ​ Real Madrid vs Celtic ម៉ោង០០:៤៥ ថ្ងៃទី៣វិច្ឆិកា

Real Madrid មាន​បំណង​បញ្ចប់​ដោយឈរនៅ​កំពូល​ក្នុង​ពូល F នៃក្របខណ្ឌ UEFA Champions League ពេល​ដែល​ពួក​គេ​ត្រូវធ្វើជា​ម្ចាស់​ផ្ទះ ​ប្រកួតជាមួយ Celtic សម្រាប់ការ​ប្រកួត​ចុង​ក្រោយ​ក្នុងវគ្គចែកពូល។

ចូល​ទៅ​ក្នុង​ការ​ប្រកួត​នេះ Real Madrid កំពុង​ឈរ​កំពូល​តារាង​មាន​១០​ពិន្ទុ ខណៈ Celtic ឈរនៅ​បាត​តារាង​មាន​២​ពិន្ទុ។​ ពួកគេមិនបានប្រកួតឈ្នះនោះទេ ២ប្រកួតចុងក្រោយរបស់ពួកគេ ក្នុងពូលនេះ ហើយពួកគេក៏ទើបតែបានប្រកួត ដោយមិនបានឈ្នះនៅក្នុង La Liga ផងដែរ។

ផ្ទុយពីនេះវិញ Celtic បានប្រកួតស្មើ ១-១ ជាមួយ Shakhtar Donetsk ក្នុងការប្រកួតចុងក្រោយ ហើយពួកគេ ទើបតែទទួលបានជ័យជម្នះ ៣-០ ក្រៅដីលើ Livingston ។ នោះ​ជា​ជ័យជម្នះ​លើក​ទី​៤​ របស់​ពួក​គេ ​ក្នុង​ការ​ប្រកួត​៥​លើក​។

២ការ​ប្រកួត​​ចុង​ក្រោយ​នេះ ​បាន​បង្ហាញ​ពី​ការ​ប្រកួត​ដ៏​លំបាក​បំផុត​របស់ Real Madrid ក្នុង​រដូវ​កាល​នេះ ដែល​ក្រុម​យក្ស​អេស្ប៉ាញ​​មិន​បានប្រកួតឈ្នះ​ក្នុង​អំឡុងពេលនេះ។ ពួកគេទើបតែ​បានប្រកួតស្មើ ១-១ ជាមួយ Girona ដែល​ជា​ការ​ប្រកួត​មួយ​ដែលបង្ហាញឱ្យឃើញ នូវការបណ្តេញ​ចេញ​របស់កីឡាករ Toni Kroos ផង​ដែរ។

Celtic ស្ថិត​ក្នុង​ការ​ប្រកួត​មិនដែល​ស្គាល់​ការចាញ់​ចំនួន៥ប្រកួត ​ដែល​បាន​មក​ពី​ការ​ទទួល​ជ័យ​ជម្នះ​ក្រៅ​ដី ៣-០ នៅ​ទឹក​ដី Livingston។ នោះ​ជា​ជ័យ​ជម្នះ​លើក​ទី​៤​របស់​ពួក​គេ ​ក្នុង​ការ​ប្រកួត​៥​លើក ហើយ​វា​បាន​កើត​ឡើង​ភ្លាម​ៗ​បន្ទាប់​ពីប្រកួត​ស្មើ ១-១ ជាមួយ Shakhtar ។ ក្រុមយក្សនៅស្កុតឡេន បានស៊ុតបញ្ចូលទីគ្រាប់បាល់​ ៣ ឬច្រើនគ្រាប់ក្នុង៤ប្រកួតចំណោម៥ប្រកួត។

ការព្យាករណ៍​ :​ Real Madrid បានផ្ទុះទម្រង់ប្រយុទ្ធដ៏ល្អក្នុងរដូវកាលនេះ ប៉ុន្តែទម្រង់ការពារមានស្នាមប្រេះមួយចំនួន ដែលត្រូវបានតែលាតត្រដាង។​ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ គ្រប់គ្រងរក្សាមិនឱ្យរបូតគ្រាប់បាល់បានតែ១ប្រកួតគត់ ក្នុងការប្រកួត៥លើកចុងក្រោយ។ ពួកគេក៏តែងរបូតគ្រាប់បាល់ច្រើន ក្នុងការប្រកួត Champions League ថ្មីៗនេះដែរ។ នេះក៏ដូចគ្នា​សម្រាប់ Celtic ដែរ​ ​តែងតែមានការស៊ុត​បាល់​បញ្ចូល​ទី​ជា​ប្រចាំ ហើយ​យើង​ជឿជាក់ថា ​ក្រុម​ទាំង​ពីរ​នឹង​រក​គ្រាប់​បាល់​ ដោយការស៊ុតបញ្ចូល​ទីគ្នាទៅវិញទៅមក៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង