ព្យាករណ៍គូ​ Marseille vs Tottenham ម៉ោង៣ថ្ងៃទី២វិច្ឆិកា

Marseille នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុម Tottenham ក្នុងការប្រកួតជម្រុះដ៏សំខាន់សម្រាប់ការឡើងទៅកាន់វគ្គបន្ទាប់ ក្នុងក្របខ្ឌ UEFA Champions League ។  

ជាមួយនឹងគម្លាតរវាងក្រុមទាំងពីរត្រឹមតែ២ពិន្ទុ ហើយក្រុមពីរផ្សេងទៀតនៃពូល ក៏ស្ថិតក្នុងការប្រជែងគ្នា ដើម្បីជម្រុះផងដែរនោះ ជ័យជម្នះក្នុងការប្រកួតនេះ នឹងក្លាយជាលទ្ធផលតែមួយគត់​ ដែលមានសារៈសំខាន់សម្រាប់ក្រុមធំទាំងពីរនេះ។

មកទល់ពេលនេះ ក្រុមមកបារាំងបានប្រកួតឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៦ប្រកួតចុងក្រោយ ដែលជារឿយៗពួកគេបរាជ័យក្នុងការតាមស្មើ បើទោះបីជាមានឱកាសក៏ដោយ។

ពួកគេ​ក៏​បាន​បាត់បងប្រជាប្រិយភាព​ក្នុង​កីឡដ្ឋាន Orange Velodrome ដោយ​អ្នក​គាំទ្រ​ម្ចាស់​របស់​ពួក​គេ​ ត្រូវ​បាន​ឃើញ​ការប្រកួត​ចាញ់​៣ប្រកួត និង​ឈ្នះ​តែ​១​ប្រកួតគត់ ​ក្នុង​ការ​ប្រកួត​ក្នុង​ដីទាំង ​៥ប្រកួតចុង​ក្រោយ​។

Spurs បាន​បញ្ចប់​ការ​តាមយកឈ្នះ​មក​វិញ​យ៉ាង​អស្ចារ្យ ពេលប្រកួត​ទល់​នឹង Bournemouth ដោយ​បាន​យក​ឈ្នះ​ការ​ប្រកួត​ដោយការតាមពីក្រោយ​ ២-០ ហើយតម្រូវឱ្យមាន​ការ​ជំរុញ​ជា​ច្រើន ​បន្ទាប់​ពី​ការប្រកួតដ៏​ខក​ចិត្ត​នា​ពេល​ថ្មីៗ​នេះ។

ជាពិសេសទាក់ទងនឹងអនាគត ការប្រកួតនៅអឺរ៉ុបរបស់ពួកគេ លទ្ធផលស្មើកាលពីសប្តាហ៍មុនជាមួយនឹងក្រុម Sporting អាចបង្ហាញពីកាខាតបង់ជាច្រើន ប្រសិនបើក្រុមរបស់លោក Conte មិនឈ្នះក្នុងការប្រកួតនេះ ហើយអាចជាចំនួនខ្ពស់មួយសម្រាប់ Tottenham ដោយការឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៧ប្រកួតចុងក្រោយរបស់ពួកគេ។

ការព្យាករណ៍​:​​ នៅក្នុងការប្រកួតមួយដែលជាសមរភូមិដ៏ក្តៅគគុកសម្រាប់វគ្គជម្រុះនៅអឺរ៉ុប រំពឹងថា នេះនឹងក្លាយជាការប្រកួតដ៏តឹងតែង និងយុទ្ធសាស្ត្រ។ ខណៈពេលដែលអ្វីៗ អាចផ្លាស់ប្តូរនៅពេលដែលព័ត៌មាន នៃការប្រកួតផ្សេងទៀតត្រូវបានផ្ទុះឡើង ការលេងបែបទម្រង់ការពារទាំងសងខាងគឺស្ថិតនៅពួកគេ ដែលត្រូវបានបញ្ជាក់ដោយសារតែលទ្ធផលថ្មីៗរបស់ពួកគេ។ ដូច្នេះលទ្ធផលគ្រាប់បាល់តិចជាង​ ២.៥​ គ្រាប់​ជាជម្រើសដ៏ល្អសម្រាប់ការប្រកួតនេះ​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង