ព្យាករណ៍គូ​ Bayern Munich vs Inter Milan ម៉ោង២ថ្ងៃទី២វិច្ឆិកា

ការប្រកួតវគ្គចែកពូល UEFA Champions League ខិតជិតមកដល់ទីបញ្ចប់​ ហើយ Bayern Munich នឹងត្រូវទទួលក្រុម Inter Milan ក្នុងការប្រកួតចុងក្រោយក្នុងពូល C។

ក្រុមទាំងពីរត្រូវបានឡើងទៅកាន់វគ្គបន្ទាប់​ ដោយ Bayern មាន១៥ពិន្ទុ ​ឈរនៅលើកំពូលតារាង ហើយក្រុមលេខ២​ Inter មាន១០ពិន្ទុ។

Bayern Munich ជាក្រុមខ្លាំងបំផុតក្នុងពូលនេះ ដោយឈ្នះគ្រប់ការប្រកួតកន្លងមក ហើយពួកគេក៏កំពុងធ្វើបានយ៉ាងល្អ នៅក្នុង Bundesliga ផងដែរ។ Inter Milan ក៏កំពុងតែមានស្ថេរភាពខ្លះក្នុងដំណើរការប្រកួតរបស់ពួកគេ ហើយក៏សង្ឃឹមថា នឹងជៀសឱ្យបានពីការប្រកួតចាញ់ Bayern Munich ជាលើកទីពីរជាប់ៗគ្នាផងដែរ។

Bayern Munich កំពុង​ស្ថិត​ក្នុងដំណើរការប្រកួត ​មិន​ដែល​ចាញ់​ជា​លើក​ទី១០ហើយ​ ​ជាមួយ​នឹងការប្រកួតរបស់​ពួក​គេ ​ក្នុងក្របខណ្ឌ​ Champions League ក្នុងរដូវ​កាល​នេះ ហើយវា​នឹង​ពិបាក​ក្នុង​ការ​ស្រមៃ​ថា ​ពួកគេ​មាកការលំបាកក្នុង​ការ​ប្រកួត​នេះឫយ៉ាងណា។

Inter Milan ក៏កំពុងតែមានដំណើរការប្រកួតល្អផងដែរ គ្រាន់តែមិនល្អដូចា Bayern នោះទេ។ ក្រុមមកពីអ៊ីតាលីទើបតែទទួលជ័យជម្នះ ៣-០ លើក្រុម Sampdoria ក្នុងក្របខ័ណ្ឌ Serie A​ នេះ​ជា​ជ័យជម្នះ​លើក​ទី​៤​ជាប់​ៗ​គ្នា​របស់​ពួក​គេ។ ពួកគេបានប្រកួតចាញ់ ១-០ ក្នុងដីដោយក្រុម Bayern Munich ហើយនឹងរំពឹងការជៀសឱ្យផុតពីការប្រកួតចាញ់ម្តងទៀត។

ការព្យាករណ៍​ :​ ការប្រកួតនេះ ពិតជាមានផលប៉ះពាល់តិចតួច ដោយសារតែក្រុមទាំងពីរបានធានាកន្លែងរបស់ពួកគេរួចទៅហើយ ក្នុងការឡើងទៅកាន់វគ្គបន្ទាប់។​ Bayern ដែល​លេង​នៅ​ក្នុងដីនឹង​ក្លាយ​ជា​ក្រុម​ដែលជាទី​ពេញ​ចិត្ត​សម្រាប់​បី​ពិន្ទុ​ក្នុងការប្រកួតនេះ។​ ពួកគេមានប្រសើរឡើងនូវទម្រង់ការពារ ក៏ដូចជាទម្រង់វាយប្រហារ។ កីឡាករសញ្ជាតិកាមេរូន​ Eric Choupo-Moting បានស៊ុតបញ្ចូលទី៦លើកក្នុង៥ប្រកួតចុងក្រោយ ហើយយើងរពឹងថាកីឡាកររូបនេះ នឹងស៊ុតបញ្ចូលទីនៅក្នុងការប្រកួតនេះ ​ដើម្បីឱ្យ​ Bayern ទទួលបានជ័យជម្នះផងដែរ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង