ព្យាករណ៍គូ​ Manchester United vs West Ham ម៉ោង២៣:១៥ថ្ងៃទី៣០តុលា

សប្តាហ៍នេះ​ Manchester United នឹង​ត្រូវ​ប្រកួតក្នុងដី​២ប្រកួតជាប់ៗ​គ្នា​​ ដែលថ្ងៃអាទិត្យនេះ​ពួក​គេ​នឹងត្រូវប៉ះ​ក្រុម West Ham United ក្នុង​ក្រប​ខ័ណ្ឌ Premier League។

Manchester United ឈាន​មកដល់​ការ​ប្រកួត​នេះ​ ដោយកំពុងឈរ​នៅលេខ​៦​ ក្នុង​តារាង​មាន​២០​ពិន្ទុ ខណៈដែល West Ham United មាន​១៤​ពិន្ទុ​ឈរ​នៅ​លេខ​១០។

ក្រុមទាំងពីរ ទើបតែបានប្រកួតឈ្នះក្នុងដីដូចគ្នា​ ដែលជាការប្រកួតពាក់កណ្តាលសប្តាហ៍នៅអឺរ៉ុប។ West Ham បានយកឈ្នះ Silkeborg​ ដោយលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ Europa Conference League ខណៈដែល Manchester United បានយកឈ្នះ Sheriff ដោយលទ្ធផល​ ៣-០ ក្នុងក្របខណ្ឌ Europa League ។

Manchester United មានការ​ប្រកួត​មិន​ស្គាល់​ចាញ់​៧ប្រកួត ឈានមកដល់​ក្នុង​ការ​ប្រកួត​នេះ ហើយ​ទម្រង់​លេង​នៅក្នុងដីពួកគេ​មានទំនុកចិត្ត​ថា​ នឹងអាច​បន្ត​លទ្ធផលនេះបន្តទៀត។

West Ham បានប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងចំណោមការប្រកួត៥ចុងក្រោយ ហើយការចាញ់នោះ ជាការប្រកួតក្រៅដីចុងក្រោយរបស់ពួកគេ។ ពួក​គេ​ធ្វើ​មិន​បាន​ល្អ​ប៉ុន្មាន​ទេ​នៅ​ក្នុងដី ជា​ពិសេសការប្រកួត​ក្នុង​លីគ។

ការប្រកួតថ្មីៗនេះ​ Manchester United មានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីតិច ហើយក៏ដូចគ្នាជាមួយនឹង West Ham ដែលជាក្រុមកំពុងតែលំបាកក្នុងការរកគ្រាប់បាល់នៅក្នុងលីគ យើងរំពឹងថា នេះជាការប្រកួតដែលមានគ្រាប់បាល់ទាប។​ 

ការព្យាករណ៍​ :​​ West Ham មានទម្រង់លេងក្រៅដីមិនល្អ ពួកគេមិនបានទទួលជ័យជម្នះក្នុងលីគ ៤ប្រកួតចុងក្រោយ ដែល៣ប្រកួតមានការស៊ុតបញ្ចូលទីតិចជាង ២.៥ គ្រាប់។​ ជាមួយនឹងលទ្ធផលទាំងនេះ យើងជឿជាក់ថា លទ្ធផលគ្រាប់បាល់តិចជាង ២.៥​ គ្រាប់សម្រាប់ការប្រកួតនេះ ដោយ Manchester United ជាក្រុមដែលទទួលបានជ័យជម្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង