ព្យាករណ៍គូ​ Arsenal vs Nottingham Forest ម៉ោង២១ថ្ងៃទី៣០តុលា

Arsenal កំពុង​ឆ្លង​កាត់​ការ​ប្រកួត​ដ៏​លំបាក​បំផុត​របស់​ពួក​គេ​ នៅ​រដូវ​កាល​នេះ ដោយ​មិនបានឈ្នះការ​ប្រកួត​២ជាប់គ្នា​ ចុង​ក្រោយ​។ 

នេះគឺជាស្ថានភាពមួយដែលពួកគេត្រូវផ្លាស់ប្តូរ នៅពេលដែលពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះវិញ ដើម្បីទទួលក្រុមភ្ញៀវ Nottingham Forest ដែលជាក្រុមទើបតែឡើងមកកាន់ Premier League ។​ ចូល​ទៅ​ក្នុង​ការ​ប្រកួត​នេះ Arsenal​ ឈរនៅលេខ២​ក្នុង​តារាង​មាន២៨ពិន្ទុ ខណៈដែល Nottingham មាន៩ពិន្ទុ​ឈរនៅ​បាត​តារាង។​ 

លទ្ធផលប្រកួតចាញ់ PSV ២-០ ក្នុងក្របខ័ណ្ឌ Europa League បានបង្ហាញពីលទ្ធផលដ៏គួរឱ្យព្រួយបារម្ភមួយទៀត សម្រាប់ក្រុមកាំភ្លើងធំ ខណៈដែលការទទួលជ័យជម្នះ ១-០​លើក្រុម Liverpool របស់ Nottingham នឹងផ្តល់ឱ្យពួកគេនូវទំនុកចិត្តក្នុងការប្រកួតនេះ។

ទម្រង់​លេង​នៅ​ដើម​រដូវ​កាល​របស់ Arsenal ហាក់​ដូច​ជា​មិនច្បាស់លាស់​។ ការប្រកួតចាញ់ PSV ក្រៅដី ២-០ របស់ពួកគេក្នុងការប្រកួត Europa League និងស្មើ ១-១ ក្រៅដីជាមួយក្រុម Southampton បានបង្ហាញជាលើកដំបូងនៅរដូវកាលនេះ ដែលក្រុមកាំភ្លើងធំបានបរាជ័យក្នុងការយកឈ្នះការប្រកួត២ជាប់គ្នា។

ផ្ទុយទៅវិញ Nottingham Forest គួរតែចូលមកក្នុងការប្រកួតនេះ ដោយមានការជំរុញទឹកចិត្តបន្ទាប់ពីពួកគេប្រកួតឈ្នះ Liverpool​ ដោយលទ្ធផល​ ១-0 ក្នុងការប្រកួតចុងក្រោយ។ ការទទួលជ័យជម្នះ ១-០ គឺជាការប្រកួតទីពីរជាប់ៗគ្នា ដែលពួកគេមិនបានទទួលរងការបរាជ័យ​ ហើយនេះពួកគេមានបំណងពង្រឹងការប្រកួតជាមួយនិង Arsenal ផងដែរ។

ការព្យាករណ៍​ :​ ក្រុម​ភ្ញៀវ​ធ្លាប់បាន​យក​ឈ្នះ​ក្រុម Arsenal ២លើក​ក្នុង​ការ​ជួប​គ្នា​៣លើក​ចុង​ក្រោយ ​ក្នុង​ពាន FA Cup​។ ការស៊ុតបញ្ចូលទីរបស់ Arsenal បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការប្រកួតថ្មីៗនេះ ហើយចូលមកក្នុងការប្រកួតនេះ ពួកគេបានបរាជ័យក្នុងការរកគ្រាប់បាល់ជាលើកដំបូង នៅរដូវកាលនេះ។ Nottingham គឺជាក្រុមដែលស៊ុតបាល់បញ្ចូលទីបានទាបបំផុតទីពីរ នៅក្នុងលីគ។ លទ្ធផលគ្រាប់បាល់តិចជាង ២.៥​គ្រាប់ នឹងក្លាយជាជម្រើសល្អនៅក្នុងការប្រកួតនេះ ខណៈដែលក្រុមទាំងពីរកំពុងតែប្រជែងគ្នា ដើម្បីយកឱ្យបាន៣ពិន្ទុ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង