ព្យាករណ៍គូ​ Leicester vs Manchester City ម៉ោង១៨:៣០ ថ្ងៃទី២៩តុលា

Leicester City ដែលមានទម្រង់លេងប្រសើរឡើងច្រើន នឹងត្រូវប៉ះជាមួយក្រុមម្ចាស់ជើងឯក Premier League Manchester City នៅថ្ងៃសៅរ៍នេះ។​ 

Leicester ចូល​មកក្នុង​ការ​ប្រកួត​នេះ​ ដោយឈរនៅ​លេខ​១៧ មាន​១១​ពិន្ទុ ខណៈ​ដែល​ City ឈរនៅលេខ​២មាន​២៦​ពិន្ទុ។ ក្នុង​ការ​ប្រកួត​នេះ Leicester City មិន​មាន​ការ​ប្រកួត​ពាក់​កណ្តាល​សប្តាហ៍​នោះ​ទេ ខុស​ពី Man City ដែល​ត្រូវ​ទៅ​ប្រទេស​អាឡឺម៉ង់​ ដើម្បី​ប្រកួតជាមួយ Borussia Dortmund ក្នុង​ក្រប​ខ័ណ្ឌ Champions League។

យ៉ាង​ណា​មិញ City បាន​ដកចេញ​កីឡាករសំខាន់​របស់​ខ្លួន​មួយចំនួន ហើយ​នឹង​ក្លាយ​ជា​ជម្រើស​ដ៏​សំខាន់​ក្នុង​ការ​ប្រកួត​នេះ។

Manchester City មិនបានយកឈ្នះលើ Dortmund​នៅអាល្លឺម៉ង់នោះទេ សម្រាប់ការប្រកួត Champions League ។​ ការស៊ុតបាល់បញ្ចូលទីរបស់ពួកគេ ៤ប្រកួតចុងក្រោយ ​មានភាពទៀងទាត់ ប៉ុន្តែនៅ​ Premier League វាពិតជាអស្ចារ្យខ្លាំងណាស់ ដោយក្រុមម្ចាស់ជើងឯកតែងស៊ុតបញ្ចូលទី៣គ្រាប់​ ឬច្រើនជាងនេះ៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ។

Leicester City ទើបតែមានទម្រង់លេងប្រសើរជាងទម្រង់លេងកាលពីដើមរដូវកាលនេះ ហើយមកដល់ការប្រកួតនេះ ពួកគេឈ្នះ៣ប្រកួត និងចាញ់តែ១ប្រកួតគត់ ក្នុងការប្រកួ៥លើកចុងក្រោយ។​ ៣​ប្រកួត​ក្នុង​ចំណោម​ការ​ប្រកួត​៥លើក​ចុង​ក្រោយ​ ពួក​គេ​រក​បាន​២​គ្រាប់​ ​ឬ​ច្រើន​ជាងនេះ។

ការព្យាករណ៍​ :​ Manchester City នឹង​សម្លឹង​រក​ការឈ្នះក្នុង​ការ​ប្រកួត​នេះ ដើម្បីឡើងទៅឈរនៅ​កំពូលតារាង​ ​ប៉ុន្តែ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម Leicester City ដែល​មានទម្រង់លេងល្អប្រសើរឡើងវិញ ​បន្ទាប់​ពី​ការ​ចាប់​ផ្តើម​រដូវ​កាល​មិន​ល្អ​។ ជារើយៗនៃការស៊ុតបាល់បញ្ចូលទីច្រើនរបស់ក្រុមទាំងនេះ​ នឹងក្លាយជាចំណុចសំខាន់នៅក្នុងការប្រកួតនេះ ហើយយើងយល់ថា ការប្រកួតនេះនឹងមានគ្រាប់បាល់ជាង ២.៥ គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង