ទំនាក់ទំនងរបស់លោក Mauricio Pochettino ជាមួយក្លឹបអ្នកមានបារាំង Paris Saint-Germain ឈានដល់ចំណុចបំបែកហើយ ខណៈដែល Manchester United មានគោលដៅនាំយកអតីតគ្រូបង្វឹក Tottenham ជាអ្នកចាត់ការអចិន្ត្រៃយ៍របស់ពួកគេ។
លោក Pochettino បានចូលដឹកនាំជំនួសលោក Thomas Tuchel នៅ Parc des Princes ចាប់តាំងខែមករាឆ្នាំ២០២១ បន្ទាប់ពីចំណាយពេលបានជាងមួយឆ្នាំ នៃការបង្វឹក បន្ទាប់ពីការចាកចេញពីក្លឹប Spurs ហើយចាប់តាំងពីពេលនោះមក បានដឹកនាំក្លឹប PSG ឱ្យឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរ។
បច្ចុប្បន្ន PSG ក៏បានឡើងដល់កំពូល នៃតារាង Ligue 1 ក្នុងការដឹកនាំពេញមួយរដូវកាលដំបូងរបស់លោក Pochettino ដោយមាន ១៦ពិន្ទុដាច់ពីក្រុមលេខ២ Marseille។
ប្រសិនបើ Pochettino ចាកចេញពី PSG គាត់ពិតជាចង់ផ្លាស់ប្តូរទៅកាន់តំណែងគ្រូបង្វឹកក្លឹបផ្សេងទៀត ហើយកន្លែងមួយនៅ Old Trafford អាចនឹងកំពុងរង់ចាំគាត់៕