ការប្រកួត UEFA Champions League ក្រុមម្ចាស់ផ្ទះ RB Leipzig នឹងប្រកួតជាមួយ Real Madrid ក្នុងចំណោមការប្រកួតផ្សេងៗទៀត។ មុនការប្រកួតក្នុងពូល F នេះ Leipzig បានឆ្លងកាត់ការប្រកួតដ៏អាក្រក់ ហើយសង្ឃឹមថា នឹងធ្វើបានល្អនៅផ្ទះ ដើម្បីយកឈ្នះលើក្រុមយក្សមកពីអេស្ប៉ាញ។
Real Madrid ឈានមកដល់ប្រកួតនេះ ដោយមាន១០ពិន្ទុ ឈរនៅកំពូលតារាង ខណៈដែល Leipzig ឈរនៅលេខ២មាន៦ពិន្ទុ។ ក្រុមទាំងពីរមានការប្រកួតពីរផ្ទុយគ្នា សម្រាប់ការប្រកួតចុងសប្តាហ៍ Leipzig ប្រកួតស្មើជាមួយ Augsburg ខណៈដែល Real Madrid បានប្រកួតឈ្នះក្នុងដីជាមួយនិង Sevilla ។
ការឈ្នះ២ប្រកួតជាប់ៗគ្នា លើក្រុម Celtic បានធ្វើឱ្យ Leipzig ងើបឡើងវិញពីការប្រកួតចាញ់ ២ប្រកួតដំបូង ហើយរំពឹងការសងសឹក ចំពោះការប្រកួតចាញ់ ២-០ ដោយក្រុម Real ក្នុងជំនួបដំបូង។ ចំណែកក្រុម Real Madrid វិញ នឹងត្រូវប្រកួត ដើម្បីស្វែងរកជ័យជម្នះបន្ទាប់ពីប្រកួតស្មើ ១-១ ជាមួយក្រុម Shakhtar Donetsk ក្នុងការប្រកួតចុងក្រោយ។
Real Madrid បានកត់ត្រាជ័យជម្នះលើកទី១៤ របស់ខ្លួន ក្នុង១៦ប្រកួតនៅពេលដែលពួកគេ បានប្រកួតឈ្នះ Sevilla ដោយលទ្ធផល ៣-១ ហើយនៅក្នុងការប្រកួតនេះ ពួកគេមានបំណងបន្តការឈ្នះនេះបន្ថែមទៀត។
Leipzig ក៏កំពុងតែធ្វើបានយ៉ាងល្អក្នុងទម្រង់ប្រយុទ្ធ ពួកគេបានស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនគ្រាប់ក្នុងការប្រកួត៤លើកចុងក្រោយនេះ។
ការព្យាករណ៍ : Real Madrid គឺជាក្រុមមួយដែលត្រូវតែឈ្នះក្នុងការប្រកួតនេះ។ ពួកគេចូលមកក្នុងការប្រកួតនេះ ដោយមិនដែលប្រកួតចាញ់ទាល់តែសោះ ក្នុងការប្រកួត១៦លើកក្នុងរដូវកាលនេះ ហើយនឹងក្លាយជាក្រុមដែលអាចបន្តការឈ្នះនេះថែមទៀត។ ក្រុមម្ចាស់ផ្ទះធ្វើបានល្អក្នុងទម្រង់ប្រយុទ្ធ ហើយការប្រកួតនេះ នឹងត្រូវបានគេរំពឹងថា នឹងមានគ្រាប់បាល់ស៊ុតបាល់បញ្ចូលទីគ្នាច្រើន ដោយសារតែទម្រង់ប្រយុទ្ធរបស់ Real Madrid ផងដែរ។ ជម្រើសគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់នឹងកើតឡើងក្នុងការប្រកួតនេះ៕