ព្យាករណ៍គូ​ Southampton vs Arsenal ម៉ោង២០ថ្ងៃទី២៣តុលា

Southampton បានប្រកួតឈ្នះការប្រកួតក្រៅដីដ៏សំខាន់មួយលើក្រុម Bournemouth ដោយសារគ្រាប់បាល់របស់កីឡាករ Che Adams តែមួយ។ នេះជា៣ពិន្ទុដ៏សំខាន់សម្រាប់ Southampton ដែលមិនបានប្រកួតឈ្នះក្នុងការប្រកួតចំនួន ៥ចុងក្រោយ។

ការកែលម្អទម្រង់លេងរបស់ពួកគេនៅកីឡដ្ឋាន​ St. Mary's គួរតែស្ថិតនៅចំណុចចាប់ផ្តើមល្អបំផុតរបស់ពួកគេ ដោយ Southampton បានប្រកួតឈ្នះត្រឹមតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៩ប្រកួតចុងក្រោយ​។ 

តើ​មាន​ក្រុមណា​​អាច​បញ្ឈប់​ក្រុម​របស់លោក Arteta នៅ​ពេល​នេះ​ដែរ​ឬ​ទេ? ជាមួយនឹងការឈ្នះដ៏ល្អបំផុត និងមិនមានរបូតគ្រាប់បាល់ពេលប្រកួតទល់នឹង PSV Eindhoven ក្រុម Arsenal អាចឈានដល់ការឈ្នះចំនួន៨ប្រកួត ពីគ្រប់ការប្រកួតទាំងអស់ ដោយមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីវិញបាន៥ប្រកួត។

ពួកគេកំពុងតែឈរនៅកំពូលតារាងក្នុងលីគ ជាមួយនឹងគម្លាតពីក្រុមឈរនៅលេខ២ Man City ចំនួន៤ពិន្ទុ ហើយពួកគេប្រាកដជាមានបំណងរក្សាទម្រង់លេងដ៏រឹងមាំ រហូតដល់ការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើម។​ Arsenal ធ្លាប់បានប្រកួតចាញ់ក្រុម Southampton ៣ប្រកួតក្នុងជំនួប៥ដងចុងក្រោយរបស់ពួកគេ។

Southampton នឹង​អវត្តមាន​ខ្សែការពារ​សំខាន់ៗ ដូចជាកីឡាករ Bella-Kotchap, Tino Livramento និង Lavia ។ Arsenal មានកីឡាករ Saka និង Xhaka ក្នុងទម្រង់លេងដ៏ល្អ ប៉ុន្តែនឹងមិនមានវត្តមានរបស់ Elneny, Smith-Row និង Zinchenko សម្រាប់ការប្រកួតនេះ​ ខណៈដែលកីឡាករ Martinelli ក៏មានការសង្ស័យដោយសារតែបញ្ហាជំងឺផងដែរ។

ការព្យាករណ៍​ :​ Arsenal កំពុងស្ថិតលើដំណើរប្រកួតមិនដែលចាញ់នាពេលនេះ ហើយពួកគេអាចបង្ហាញពីភាពតានតឹងមួយ​លើ​ Southampton ដែលជាក្រុមកំពុងតែមានទម្រង់លេងមិនល្អ។ យើងទស្សន៍ទាយក្រុមកាំភ្លើងធំនឹងដណ្តើមយក ៣ពិន្ទុបន្ថែមទៀត ក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង