បន្ទាប់ពី Manchester City ប្រកួតចាញ់ Liverpool នៅកីឡដ្ឋាន Anfield ពួកគេនឹងវិលត្រលប់មកកាន់ការប្រកួតក្នុងដីទល់នឹង Brighton ហើយនៅក្នុងការប្រកួតនេះ ពួកគេនឹងសង្ឃឹមថា នឹងខិតទៅកាន់តែជិតក្រុមកំពូលតារាង Arsenal។
Man City ឈរនៅលេខ២ មាន២៣ពិន្ទុ ខណៈ Brighton ឈរលេខ៧មាន១៥ពិន្ទុ។ Manchester City មិនអាចរកគ្រាប់បាល់បានក្នុងការប្រកួត ២លើកចុងក្រោយរបស់ពួកគេ ហើយ Pep Guardiola នឹងស្វែងរកការឆ្លើយតប។
លោក Roberto de Zerbi អ្នកចាត់ការទូទៅរបស់ Brighton ក៏មានប្រតិកម្មផងដែរ បន្ទាប់ពីទទួលរងការបរាជ័យ ៤ប្រកួតចុងក្រោយ។
Manchester City ធ្វើមិនសូវជាបានល្អទេ ២ប្រកួតចុងក្រោយនេះ ប៉ុន្តែពួកគេមានសម្ថភាព ដើម្បីធ្វើឱ្យប្រសើរឡើងវិញ។ ពួកគេបានឆ្លងកាត់ការប្រកួតយ៉ាងល្អ ជាពិសេសនៅក្នុងដី ហើយពួកគេល្អទាំងទម្រង់ការពារ និងប្រយុទ្ធ។
ផ្ទុយទៅវិញ Brighton មិនបានទទួលជ័យជម្នះនោះទេ ចាប់តាំងពីការចាកចេញរបស់លោក Graham Potter។ ដោយសារតែបែបនោះ ពួកគេកាន់តែខិតទៅឈរនៅពាក់កណ្តាលតារាង ប៉ុន្តែពួកគេបានចាប់ផ្តើមរដូវកាលយ៉ាងល្អ។
ការព្យាករណ៍ : Manchester City ទើបតែប្រកួតចាញ់ Liverpool ហើយយើងប្រាកដថា នឹងអាចឃើញពួកគេស្វែងជ័យជម្នះមកវិញ។ ការប្រកួតចាញ់នោះ បានកើតឡើងក្នុងការប្រកួតក្រៅដី សម្រាប់ប្រកួតនេះ ពួកគេលេងនៅក្នុងដីដែលបានគ្រប់គ្រងជ័យជម្នះ ក្នុងការប្រកួតថ្មីៗ។ ពួកគេត្រូវប្រឈមមុខនឹងក្រុមដែលសឹងតែមិនអាចរកគ្រាប់បាល់បាន ហើយយើងជឿជាក់ថា City នឹងស៊ុតបញ្ចូលទីបានទាំងពីរតង់ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕