Chelsea នឹងត្រូវប៉ះជាមួយ Manchester United ក្នុងការប្រកួតបន្ទាប់របស់ពួកគេក្នុង Premier League វានឹងក្លាយជាការប្រកួតដ៏ធំបំផុត នៅចុងសប្តាហ៍ជាជំនួបក្លឹបកំពូលទាំងបួន។
Chelsea ឈានមកកាន់ការប្រកួតនេះ ដោយមាន២០ពិន្ទុ ឈរក្នុងចំណាត់ថ្នាក់លេខ៤ និង Manchester United មាន១៩ពិន្ទុ ឈរក្នុងចំណាត់ថ្នាក់លេខ៥។
ក្រុមទាំងពីរទើបឆ្លងកាត់ការប្រកួតពាក់កណ្តាលសប្តាហ៍ ដោយ Chelsea ស្មើ ០-០ ជាមួយ Brentford ខណៈដែល Manchester United បានឈ្នះ ២-០ ក្នុងដីជាមួយ Tottenham Hotspur។
Chelsea បានចុះបញ្ជីឈ្នះ ៥ប្រកួតជាប់ៗគ្នា ដោយមិនរបូតគ្រាប់បាល់ ហើយនឹងមានទំនុកចិត្តយ៉ាងខ្លាំង ចំពោះការប្រកួតនេះ បើទោះបីជាទើបតែប្រកួតស្មើ ០-០ ជាមួយ Brentford ក្នុងការប្រកួតចុងក្រោយក៏ដោយ។ ពួកគេប្រកួតឈ្នះ៤ប្រកួត ក្នុងចំណោម ៥ប្រកួតចុងក្រោយ ហើយមិនស្គាល់ការប្រកួតចាញ់តែសោះក្នុង៧ការប្រកួត។
Manchester United ក៏មានស្ថិរភាពផងដែរ ចាប់តាំងពីប្រកួតចាញ់ Manchester City ៦-៣។ ពួកគេចូលមកក្នុងការប្រកួតនេះ ដោយមិនស្គាល់ការចាញ់ទាល់តែសោះ ក្នុងការប្រកួតចំនួន៥ ហើយមានរបូតគ្រាប់បាល់៣ប្រកួតជាប់ៗគ្នា។ ៣ក្នុងចំណោមការប្រកួត៥ចុងក្រោយ ពួកគេរកបាន២គ្រាប់ ឬច្រើនជាងនេះ។
ការព្យាករណ៍ : Chelsea និង Manchester United ធ្វើបានល្អក្នុងការប្រកួតនាពេលថ្មីៗនេះ។ ការជួបគ្នារវាងក្រុមទាំងពីរ ត្រូវបានគេរំពឹងថា នឹងក្លាយជាជំនួបដំបូងសម្រាប់ក្រុមកំពូលទាំង៤។ ក្រុមទាំងពីរបានចាប់ផ្តើមយឺតៗ ក្នុងរដូវកាល ប៉ុន្តែបានតាមទាន់គ្នា ហើយមានតែ១ពិន្ទុឃ្លាតពីគ្នាប៉ុណ្ណោះ។ វានឹងពិបាកក្នុងការបែងចែកក្រុមទាំងពីរក្នុងការប្រកួតនេះ ប៉ុន្តែ Chelsea លេងបានយ៉ាងល្អក្នុងដី ដែលគួរតែប្រៀបជាង។ Manchester United មិនសូវជាខ្លាំងពេលប្រកួតក្រៅដីទេ ហើយយើងជឿថា Chelsea នឹងឈ្នះក្នុងការប្រកួតនេះ៕