ព្យាករណ៍គូ​ Barcelona vs Villarreal ម៉ោង២អាធ្រាត្រថ្ងៃទី២១តុលា

Barcelona ប្រកួត​ឈ្នះ​តែ​១ប្រកួត ​ក្នុង​ចំណោម​ការ​ប្រកួត​៤លើក​ចុង​ក្រោយ​ ពួក​គេ​ត្រូវ​បាន​ Real Madrid យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ក្នុង​ការ​ប្រកួត El Classico។

នេះជាការប្រកួតចាញ់លើកទី១របស់ពួកគេ ក្នុងរដូវកាលនេះក្នុងលីគ ខណៈដែលពួកគេកំពុងតែព្រួយបារម្មណ៍ ក្នុងវគ្គចែកពូល Champions League បន្ទាប់ពីប្រកួតចាញ់ និងស្មើជាមួយក្រុម Inter Milan។

Barcelona ​មិន​អាចរបូត​៣​ពិន្ទុ​​ក្នុង​ការ​ប្រកួត​នេះ​ឡើង ប្រសិន​បើ​ពួក​គេ​ចង់តាមឱ្យគៀក​ជាមួយ Madrid ដែល​មាន​៣​ពិន្ទុ​នាំមុខពួកគេឈរនៅ​កំពូល​តារាង។

Villareal រីករាយជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Osasuna ក្នុងការប្រកួតចុងក្រោយ​ ដែលបានបញ្ចប់ការប្រកួតលីគ៣ប្រកួត ដោយមិនឈ្នះ១ប្រកួតឡើយ។

ក្រុមភ្ញៀវបានជួបការលំបាកក្នុងលីគនាពេលថ្មីៗនេះ ប៉ុន្តែទម្រង់លេងរបស់ពួកគេនៅក្នុង Europa Conference គឺមិនមានអ្វីខ្វះខាតនោះទេ​ ដែលពួកគេជាក្រុមឡើងទៅវគ្គបន្ទាប់រួចទៅហើយ ជាមួយនឹងការប្រកួត២ទៀតដែលត្រវលេង។

Villareal បានប្រកួតចាញ់តែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៧ប្រកួតចុងក្រោយរបស់ពួកគេ នៅគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះ៤ប្រកួត និងស្មើ២ប្រកួត។ 

ការព្យាករណ៍​ :​ Barcelona នឹង​ធ្វើការ​សងសឹក​ក្នុង​ការ​ប្រកួត​នេះ ខណៈ​ដែល​ពួក​គេ​ធ្លាប់ប្រកួត​ចាញ់ ២-០ ក្នុងជំនួប​ចុង​ក្រោយ​ជាមួយ Villareal ។ វាជាការប្រកួតចាញ់លើកដំបូងរបស់ពួកគេ ក្នុង២៥ប្រកួត ជាមួយគូប្រជែងនេះ។
ក្រុមភ្ញៀវមានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ នៅពីក្រោយក្រុមកំពូលទាំង៤ ជ័យជម្នះក្នុងការប្រកួតនេះ អាចនឹងនាំពួកគេតាមពីក្រោយ១ពិន្ទុ សម្រាប់កៅអី Champions League ។ យើងព្យាករណ៍ថា Barcelona នឹងប្រកួតឈ្នះក្រុមភ្ញៀវសម្រាប់ការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង