ការប្រកួតគ្នារវាងTottenham និង Wolverhampton នឹងធ្វើឡើងនៅទីក្រុងឡុងក្នុងការប្រកួត Premier League ដែលរំពឹងនឹងមានការគាំទ្រយ៉ាងខ្លាំង។ Spurs បានរងនូវការធ្លាក់ចុះទម្រង់លេង ដោយក្រុមបានចាញ់ទាំង Chelsea (0-2) និង Southampton (2-3) ក្នុងការប្រកួតលីកពីរលើកមុន ហើយពួកគេប្រឈមមុខនឹងក្រុមដែលកំពុងតែឡើងជើងខ្លាំង Wolves ។
ដូចរាល់ដង Harry Kane តែងតែដឹកនាំក្លឹបក្នុងការរកគ្រាប់បាល់ ដែលជាដើមទុនដ៏ល្អក្នុងការប្រកួត។ ម៉្យាងវិញទៀត Wolverhampton មានទម្រង់លេងល្អក្នុងឆ្នាំ 2022នេះ ប៉ុន្តែការផ្តួលក្រុមរបស់លោក Antonio Conte ងាយស្រួលនិយាយប៉ុន្តែមិនងាយស្រួលក្នុងការធ្វើនោះទេ។
ក្រុមទាំងពីរត្រូវបានផ្គូរផ្គងស្មើគ្នានៅពេលនេះ ខណៈ កីឡាករRomain Saiss បានត្រឡប់ពីកាតព្វកិច្ចអន្តរជាតិវិញ Hee-Chan Hwan ជាកីឡាករដ៏សំខាន់ ហើយកីឡាករRaul Jimenez ក៏បានជាសះស្បើយពីរបួសកំភួនជើងដែរ។
ប្រវត្តិជួបគ្នាលើចុងក្រោយរវាង Tottenham VS Wolverhampton
នៅថ្ងៃទី 27/12/20 ការប្រកួតបានធ្វើឡើងក្នុងទឹកដី Wolves ដែលលទ្ធផលបានត្រឹមស្មើគ្នា Wolves1:1Tottenham ។
ថ្ងៃទី 16/05/21 Tottenham ដែលជាម្ចាស់ផ្ទះ បានយកឈ្នះ Wolves ដោយលទ្ធផល 2 : 0 ។
ថ្ងៃទី 22/08/21 ធ្វើឡើងក្នុងទឹកដីរបស់ Wolves លទ្ធផលចាញ់ភ្ញៀវ Tottenham 1:0 ។
លទ្ធផលព្យាករណ៍៖ Tottenham 2-1 Wolverhampton