ព្យាករណ៍គូ​ Barcelona vs Inter Milan ម៉ោង២អាធ្រាត្រ ថ្ងៃទី១៣តុលា

បើនិយាយពីចម្ងល់​របស់​ Barcelona ក្នុងក្របខណ្ឌ UEFA Champions League ពួកគេកំពុងស្វែងរក​ការ​ត្រលប់​មក​វិញ​ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវ Inter Milan ក្នុងការ​ប្រកួត​ទី៤ សម្រាប់​ពូល C។

ឈាន​ចូល​ដល់​ការ​ប្រកួត​នេះ Barcelona កំពុង​ឈរ​លេខ​៣​ក្នុង​ពូល​មាន​៣​ពិន្ទុ ខណៈ​ក្រុម​ឈរលេខ​២ Inter មាន​៦​ពិន្ទុ។ ក្រុម​ទាំង​ពីរ​ទើបតែប្រកួតឈ្នះ​ជាមួយលទ្ធផលដ៏តិច​តួច​ ក្នុង​ការ​ប្រកួត​លីគរៀង​ខ្លួន។ Barcelona ប្រកួតឈ្នះ Celta Vigo ១-០ ក្នុងផ្ទះ ហើយ Inter ប្រកួតឈ្នះ ២-១ ក្រៅផ្ទះលើក្រុម Sassuolo ។

Barcelona ទទួលជ័យជម្នះ ១-០ លើក្រុម Celta Vigo ដែលបានធានាពួកគេឱ្យបន្តឈរនៅលើកំពូលតារាង La Liga ប៉ុន្តែនៅក្នុងក្របខ័ណ្ឌ Champions League ពួកគេប្រកួតចាញ់២លើកជាប់ៗគ្នា ដែលជាការគំរាមកំហែងដល់ដំណើរការប្រកួតរបស់ពួកគេ។ 

សម្រាប់១១ប្រកួតក្នុងរដូវកាលនេះ ពួកគេបានចាញ់តែពីរប្រកួតប៉ុណ្ណោះ សរុបទាំងនៅ Champions League ហើយ១ប្រកួតទៀត ដែលពួកគេមិនបានឈ្នះនោះ គឺការប្រកួតស្មើ 0-0 ជាមួយ Rayo Vallecano ។

ផ្ទុយពីនេះវិញ Inter Milan កំពុងទទួលបានជ័យជម្នះ២ប្រកួតជាប់ៗគ្នា​ ដោយបានធ្វើឱ្យពួកគេត្រឡប់ពីការចាញ់២ប្រកួតជាប់ៗគ្នា។ បច្ចុប្បន្ននេះ ពួកគេឈ្នះ៣ប្រកួតក្នុងការប្រកួត៥លើកចុងក្រោយ និងមិនរបូតគ្រាប់បាល់២ប្រកួត។

ការព្យាករណ៍:​ Barcelona កំពុង​ស្ថិត​ក្នុង​ដំណើរការ​ប្រកួត​ក្នុង​ផ្ទះ​ដ៏​ល្អ ហើយ​នេះ​នឹង​ជំរុញ​ឱ្យ​មាន​ការ​ជឿ​ជាក់​ថា ​ពួក​គេ​អាច​ត្រលប់​មក​វិញ​នៅក្នុងក្របខណ្ឌ Champions League។
ចូល​មកក្នុង​ការ​ប្រកួត​នេះ ពួក​គេ​មានបំណងវិលត្រឡប់មកវិញ​ពី​ការ​ចាញ់​ Inter ហើយ​ពួក​គេ​ធ្វើ​បាន​យ៉ាងល្អ​សម្រាប់ការប្រកួតក្នុង​ផ្ទះ។​ Barcelona មានទម្រង់លេងល្អជាងនៅក្នុងការប្រកួតនេះ ហើយយើងជឿជាក់ថា ពួកគេនឹងទទួលបានជ័យជម្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង