Maccabi Haifa នឹងត្រូវពឹងលើជោគវាសនាការប្រកួត Champions League របស់ពួកគេ ដោយការប្រកួតជាមួយនិង Juventus សម្រាប់ជុំទី៤ ក្នុងពូល H។
ក្រុមទាំងពីរស្ថិតក្នុងតំណែងបាតតារាងក្នុងក្រុម ដោយ Maccabi Haifa ឈរនៅបាតតារាងដោយគ្មានមួយពិន្ទុ ហើយ Juventus ឈរនៅលេខ៣មានបីពិន្ទុ។
ក្រុមទាំងពីរទើបតែបានប្រកួតចាញ់ ក្នុងការប្រកួតលីគរៀងៗខ្លួន របស់ពួកគេ ដោយ Juventus បានប្រកួតចាញ់ AC Milan ២-០និង Maccabi Haifa ប្រកួតចាញ់ ១-០ ដោយក្រុម Maccabi Bnei Raina ។
Juventus ធ្លាប់បានយកឈ្នះក្រុម Maccabi Haifa ក្នុងលទ្ធផល ៣-០ ដោយការឈ្នះ១ប្រកួត ក្នុងចំណោមការប្រកួតចំនួន២លើក ក្នុងជំនួប៣លើកចុងក្រោយ ហើយកំពុងរំពឹងស្វែងរក៣ពិន្ទុផ្សេងទៀត នៅក្នុងការប្រកួតនេះ។
Maccabi Haifa គឺជាក្រុមអន់នៅក្នុងពូលនេះ ហើយការប្រកួតចាញ់៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ពួកគេ មិនមែនជាលទ្ធផលដែលអាចជំរុញទំនុកចិត្តពួកគេ ដើម្បីចូលមកក្នុងការប្រកួតនេះទេ។
ការព្យាករណ៍: ក្រុមទាំងពីរនេះ កំពុងព្យាយាមតស៊ូក្នុងការដាក់រដូវកាលរបស់ពួកគេ ឱ្យមានសណ្តាប់ធ្នាប់។ ទោះបីជាយ៉ាងណា Juventus អាចនឹងទទួលបានទម្រង់លេងល្អជាងមុនបន្តិច ដោយពួកគេមិនបានបណ្តោយឱ្យមានការរបូតគ្រាប់បាល់ច្រើនដូចជា Maccabi Haifa។ ក្រុមម្ចាស់ផ្ទះ ទើបតែបានប្រកួតចាញ់ជាលើកទី៤ក្នុងការប្រកួត៥លើក ហើយនឹងត្រូវបន្តទប់ទល់ជាមួយនិង Juventus។ ឲទំរង់លេងរបស់ខ្សែការពារ Maccabi Haifa មិនសូវល្អនោះទេ ជាហេតុដែលយើងជឿជាក់ថា Juventus នឹងទទួលបានជ័យជម្នះសម្រាប់ការប្រកួតនេះ៕