Copenhagen ដែលជាក្រុមម្ចាស់ផ្ទះបច្ចុប្បន្នកំពុងឈរនៅបាតតារាង ដោយមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុមភ្ញៀវកំពុងឈរនៅកំពូលតារាងដោយមាន៩ពិន្ទុ។
Copenhagen បានប្រកួតឈ្នះតែ១ប្រកួតគត់ ក្នុងចំណោមការប្រកួត៧លើកចុងក្រោយ នៅក្នុងគ្រប់ការប្រកួតទាំងអស់។ កំណត់ត្រាការប្រកួតក្នុងផ្ទះរបស់ពួកគេ គឺល្អប្រសើរដែរ ដែលពួកគេមិនស្គាល់ការប្រកួតចាញ់៥ប្រកួតចុងក្រោយដោយឈ្នះ៣ប្រកួត និងស្មើ២ប្រកួត។
Manchester City បានយកឈ្នះ Southampton ក្នុងលទ្ធផល ៤-០ ដើម្បីឡើងទៅឈរនៅកំពូលតារាង Premier League។ ការឈរនៅកំពូលតារាងរបស់ពួកគេមានរយៈពេលដ៏ខ្លីប៉ុណ្ណោះ បន្ទាប់ពី Arsenal បានយកឈ្នះការប្រកួតជាមួយនិង Liverpool ហើយបានទៅទៅកាន់កំពូលតារាងវិញ។
Manchester City មិនស្គាល់ការប្រកួតចាញ់នោះទេ សម្រាប់១៣ប្រកួតចុងក្រោយរបស់ពួកគេ នៅក្នុងទូទាំងការប្រកួតទាំងអស់ ដោយឈ្នះ១០ប្រកួត និងស្មើ៣ប្រកួត។
Copenhagen មានទម្រង់លេងមិនល្អក្នុងការប្រកួតដំបូង ហើយគួរតែអរគុណដែលខ្សែប្រយុទ្ធ Erling Haaland ត្រូវបានប្តូរចេញនៅក្នុងតង់ទី១ បន្ទាប់ពីស៊ុតបញ្ចូលទីបានពីរគ្រាប់។ ក្រុមភ្ញៀវនាំមុខក្រុមលេខ២ Dortmund ៣ពិន្ទុ ហើយនឹងបង្ហាញយ៉ាងច្បាស់ពីតំណែងរបស់ពួកគេនៅក្នុងជុំ បន្ទាប់បើសិនជាទទួលបានជ័យជម្នះ ក្នុងការប្រកួតនេះ។
ការព្យាករណ៍: កំណត់ត្រាល្អបំផុតកាលពីមុនរបស់ Man City ទល់នឹងក្រុមណាក៏ដោយក្នុងវគ្គចែកពូល ដូចជាការបំបាក់ Shakhtar Donetsk ៩-០ សម្រាប់ជំនួបទាំងពីរជើង។ កំណត់ត្រានោះ អាចនឹងស្ថិតនៅក្រោមការគំរាមកំហែងដល់ក្រុមម្ចាស់ផ្ទះ ជាពិសេសប្រសិនបើលោក Pep Guardiola សម្រេចចិត្តថាប្រកួតដោយដាក់កីឡាករពេញលេញឱ្យចូលលេង។ យើងរំពឹងថាក្រុមភ្ញៀវនឹងធ្វើការនាំមុខនៅតង់ទី១ ហើយបន្តយកឈ្នះក្នុងការប្រកួតនេះ៕