ព្យាករណ៍គូ​ Arsenal vs Liverpool ម៉ោង២២:៣០ ថ្ងៃទី៩តុលា

Arsenal ដែលជាក្រុមម្ចាស់ផ្ទះកំពុងឡើងកូដខ្លាំង ដោយឈរលើកំពូលតារាងដោយមាន២១ពិន្ទុ ខណៈដែលក្រុមភ្ញៀវកំពុងមានទម្រង់លេងធ្លាក់ចុះ ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៩ មានត្រឹមតែ១០ពិន្ទុប៉ុណ្ណោះ។

Arsenal កំពុងស្ថិតក្នុងការឈ្នះការប្រកួត៤លើកជាប់ៗគ្នា ពីគ្រប់ការប្រកួតទាំងអស់ ដែលបូកបញ្ចូលការឈ្នះ ៣-១​ លើ Tottenham ក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេ។  

Liverpool បានយកឈ្នះក្រុម Rangers ក្នុងលទ្ធផល​ ២-០ ​ក្នុងការប្រកួត Champions League បន្ទាប់ពីរងលទ្ធផលដ៏ខកចិត្តដោយប្រកួតស្មើ​ Brighton ៣-៣ ក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេ។

Arsenal មានការប្រកួតដែលសឹងតែមិនគួរឱ្យជឿនៅគ្រប់ការប្រកួតទាំងអស់ ជាមួយនឹងជ័យជម្នះ១០ប្រកួតក្នុងការ ប្រកួត១១លើកចុងក្រោយ​ ជាមួយនឹងកំហុសទទួលបរាជ័យតែមួយគត់ នៅក្នុងកំណត់ត្រារបស់ពួកគេក្នុងអំឡុងពេលនោះ ដែលបានរងការបរាជ័យក្រោមស្នាដៃ Manchester United ក្នុងការប្រកួតក្នុងលីគ។

Liverpool មាន​ទំរង់លេងដ៏អាក្រក់​ក្នុង​លីគ​ ដោយ​ឈ្នះ​តែ​២ប្រកួត​ ក្នុង​ការ​ប្រកួត​៧លើករបស់​ពួក​គេ​ ដោយ​ចាញ់​៤ប្រកួត​ ​និង​ស្មើ​១ប្រកួត។ ពួកគេនៅតែកំពុងស្វែងរកការឈ្នះ ការប្រកួតក្រៅដីលើកដំបូងរបស់ពួកគេ សម្រាប់រដូវកាលនេះ។


ការព្យាករណ៍:​ Arsenal បានប្រកួតឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៤ប្រកួតសម្រាប់ជំនួបចុងក្រោយ ជាមួយនិង Liverpool ដោយស្មើ៤ប្រកួត និងចាញ់៩ប្រកួត។ ពួកគេបានផ្តួលក្រុមហង្សក្រហមជាលើកចុងក្រោយ កាលពីខែកក្កដាឆ្នាំ២០២០ ដោយបានយកឈ្នះក្នុងលទ្ធផល ២-១​ នៅក្នុងដី Liverpool បានប្រកួតឈ្នះការប្រកួតលីគ ៤លើកចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុមកាំភ្លើងធំ ប៉ុន្តែមិនដែលឈ្នះការប្រកួតទី៥នោះទេ។ ក្រុម​ភ្ញៀវ​នឹង​តាំង​ចិត្ត​ធ្វើ​ឱ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ប្រកួត​នេះ​ ដូច្នេះយើងជឿថា Liverpool នឹងឈ្នះ ឬស្មើក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង