Chelsea នឹងត្រូវប្រកួតជាមួយ Wolves នៅក្នុងកីឡដ្ឋាន Stamford Bridge សម្រាប់ការប្រកួតនេះក្នុងក្របខណ្ឌ Premier League ។
វាជាជ័យជម្នះដ៏ភ្ញាក់ផ្អើលមួយរបស់ Chelsea ដោយពួកគេបានយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ២-១ វិញ ក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេ ប៉ុន្តែនឹងកាន់តែពិសេសចំពោះការបំបាក់ក្រុម AC Milan របស់អ៊ីតាលី ៣-០ ក្នុងការជួបគ្នានៅក្របខ័ណ្ឌ Champions League ។
Wolves កាលពីសប្តាហ៍មុនពួកគេបានប្រកួតចាញ់ ២-០ ក្រោមស្នាដៃក្រុម West Ham ដែលជាការបរាជ័យធ្វើឱ្យក្លឹបបានបណ្តេញចេញអ្នកចាត់ការ Bruno Lage ។
Chelsea បានប្រកួតចាញ់២ប្រកួត ក្នុងចំណោមការប្រកួត៦លើកចុងក្រោយរបស់ពួកគេ ក្នុងគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះ៣ប្រកួត និងស្មើ១ប្រកួត។ ពួកគេមិនទាន់ស្គាល់រសជាតិចាញ់នៅផ្ទះ សម្រាប់រដូវកាលថ្មីនេះទេ ដោយឈ្នះ៤ប្រកួត និងស្មើ៣ប្រកួត ក្នុងការប្រកួត៧លើករបស់ពួកគេ។
Wolves ប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយចាញ់៤ប្រកួត និងស្មើ៣ប្រកួត។ ពួកគេរកបានតែ៣គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត៨លើករបស់ពួកគេ ដែលជាកំណត់ត្រាស៊ុតបញ្ចូលទី ដ៏អាក្រក់បំផុតនៅក្នុងលីគ។
ក្រុមពីរដែលមានស្ថានភាពផ្ទុយគ្នាចូលមកក្នុងការប្រកួតនេះ ខណៈដែល Chelsea កំពុងតែចាប់ផ្តើមឡើងវិញក្រោមការដឹកនាំរបស់លោក Graham Potter ខណៈដែល Wolves មានអ្នកចាត់ការបណ្តោះអាសន្ន Steve Davis និង James Collins ទទួលបន្ទុកសម្រាប់ការប្រកួតនេះ។
ការព្យាករណ៍: ក្រុមម្ចាស់ផ្ទះគួរតែមិនមានការលំបាក ចំពោះក្រុមភ្ញៀវដែលបរាជ័យក្នុងការប្រកួត៤លើកចុងក្រោយ ជាមួយនឹងលទ្ធផលស្មើ៣ប្រកួត និងចាញ់១ប្រកួត។ ទោះបីជាកំណត់ត្រាមិនល្អរបស់ Chelsea ទល់នឹងគូប្រកួតរបស់ពួកគេក៏ដោយ ពួកគេមិនដែលប្រកួតចាញ់ការប្រកួតក្នុងផ្ទះទល់នឹង Wolves ដោយឈ្នះ៥ប្រកួត និងស្មើ៣ប្រកួត។ ហេតុដូចនេះយើងជឿជាក់ថា Chelsea នឹងឈ្នះក្នុងការប្រកួតនេះ៕