ក្រុមម្ចាស់ផ្ទះ Manchester City កំពុងឈរនៅលេខ២ ក្នុងតារាងដោយមាន២០ពិន្ទុ ខណៈក្រុមភ្ញៀវឈរលេខ១៦ មាន៧ពិន្ទុប៉ុណ្ណោះ។ Manchester City តាមពីក្រោយ Arsenal ត្រឹមតែមួយពិន្ទុប៉ុណ្ណោះ ជ័យជម្នះក្នុងការប្រកួតនេះនឹងនាំពួកគេឡើងឈរនៅលើកំពូលតារាង។
Southampton មានការចាប់ផ្តើមដ៏លំបាកក្នុងរដូវកាលនេះ ដោយពួកគេបានប្រកួតចាញ់ការប្រកួតចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុម Everton ដែលធ្វើឱ្យវាជាការចាញ់៣ប្រកួតជាប់ៗគ្នា សម្រាប់ពួកគេ។
Man City បានយកឈ្នះ Manchester United ៦-៣ ក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេ ហើយបន្ទាប់ពីនោះបានបំបាក់ Copenhagen ៥-០ ក្នុងការប្រកួត Champions League។
បច្ចុប្បន្ន Manchester City បានប្រកួតឈ្នះ១២ប្រកួតជាប់គ្នា គ្រប់ការប្រកួតទាំងអស់ នៅក្នុងកីឡដ្ឋាន Etihad ហើយនៅតែជាក្រុមមិនដែលចាញ់ សូម្បីតែមួយប្រកួតក្នុងលីគសម្រាប់រដូវកាលនេះ។
ផ្ទុយពីនេះវិញ Southampton បានប្រកួតចាញ់ការប្រកួតលីគចំនួន៥ប្រកួតរួចទៅហើយ ដែលជាចំនួនមួយដ៏ច្រើនបំផុតក្នុង៨ប្រកួតដំបូង ចាប់តាំងពីពួកគេឡើងមកកាន់លីគកំពូល ក្នុងរដូវកាល ២០១២/១៣ មកម្លេះ ។
ការព្យាករណ៍: គ្រាប់បាល់សរុបរបស់ក្រុមម្ចាស់ផ្ទះមាន២៩គ្រាប់ បន្ទាប់ពីការលេង៨ប្រកួត ដែលជាចំនួនច្រើនបំផុតសរុបក្នុងប្រវត្តិសាស្ត្រ Premier League ស្មើនឹងកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគេ កាលពីដូវកាល ២០១៧/១៨ ។
ដែលក្នុងការប្រកួតនេះ Man City នឹងធ្វើការនាំមុខនៅក្នុងតង់ទីមួយ ហើយបន្តទទួលជ័យជម្នះនៅពេលបញ្ចប់ការប្រកួត៕