ព្យាករណ៍គូ​ Arsenal vs Bodoe/Glimt ម៉ោង២អាធ្រាត្រ ថ្ងៃទី៦តុលា

នៅក្នុងការប្រកួតទី៣ នៃការប្រកួតពានរង្វាន់ UEFA Europa League ក្រុម Arsenal ដែលពួកគេត្រូវប្រកួតទល់នឹង Bodo/Glimt បន្ទាប់ពីការពន្យារពេល នៃការប្រកួតជុំទីពីរ ដែលត្រូវប្រកួតជាមួយនឹងក្រុម PSV។

Arsenal ទើបតែបានទទួលជ័យជម្នះដ៏សំខាន់នៅ​ Premier League ហើយនឹងមានទំនុកចិត្តយ៉ាងខ្លាំង នៅក្នុងការប្រកួតនេះ បើទោះបីជាគេរំពឹងថា នឹងសម្រាកកីឡាករសំខាន់ៗ ក៏ដោយ ដោយនឹងត្រូវប្រកួតជាមួយ Liverpool សម្រាប់ការប្រកួតបន្ទាប់។

Bodo/Glimt ក៏ទើបតែបានទទួលជ័យជម្នះដ៏សំខាន់ដូចគ្នា នៅក្នុងការប្រកួតក្នុងស្រុករបស់ពួកគេ ហើយមានបំណងបន្តការប្រកួតមិនដែលចាញ់៣ប្រកួតរបស់ពួកគេ មុនចូលមកដល់ការប្រកួតនេះ។

Arsenal កំពុង​មានកំណត់ត្រា​ទទួល​ជ័យ​ជម្នះ​ជា​លើក​ទី៣​ជាប់​ៗ​គ្នា និង​ជា​លើក​ទី​៨ ​ក្នុង​ការ​ប្រកួត​ចំនួន​៩លើក​។​ ផ្ទុយពីនេះ Bodo/Glimt មានកង្វល់ខ្លះដែលត្រូវដោះស្រាយ ដោយពួក​គេ​មាន​ការ​វាយ​ប្រហារ​ដ៏​ល្អ ប៉ុន្តែ​មាន​ចំណុចខ្វះខាត​ក្នុងទំរង់ការពារ។

Arsenal ទើបតែទទួលបានជ័យជម្នះ ៣-១​ លើគូប្រជែងដែលខ្លាំង Tottenham Hotspur ហើយនឹងត្រូវធ្វើវាដូចគ្នាក្នុងការប្រកួតនេះ។ ការប្រកួតក្នុង​ផ្ទះ ជា​កន្លែង​ដែល​ពួកគេ​បាន​យកឈ្នះ​គ្រប់ការ​ប្រកួត​​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​រឿង​មួយ​ដែល​ពួកគេ​ចង់​បាន​យ៉ាង​អាក្រក់​ គឺ​ការពារការរបូតគ្រាប់បាល់ឱ្យបាន។​ 

ការព្យាករណ៍:​ Bodo/Glimt ក៏ដូចជាក្រុម Arsenal បានព្យាយាមរក្សាយ៉ាងលំបាកក្នុងការពារការរបូតគ្រាប់បាល់ ប៉ុន្តែមានភាពស៊ីសង្វាក់គ្នាក្នុងការស៊ុតបញ្ចូលទី។​ ពួកគេ​មានបំណង​បន្ត​ឈរនៅ​កំពូល​តារាង ហើយ​នឹង​ចង់​ធ្វើ​ឲ្យ​ក្រុម​កាំភ្លើង​ធំ​មានការភ្ញាក់ផ្អើល។ ពិតណាស់​ Arsenal ជាក្រុមដែលរំពឹងថា នឹងឈ្នះក្នុងការប្រកួតនេះ លើសពីនេះក្រុមទាំងពីរនឹងមានការស៊ុតបញ្ចូលគ្នាផងដែរ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង