ព្យាករណ៍គូ​ AC Omonia Nicosia vs Manchester United ម៉ោង២៣:៤៥ថ្ងៃទី៦តុលា

ក្រុមម្ចាស់ផ្ទះ Omonia Nicosie បច្ចុប្បន្នកំពុងឈរនៅបាតតារាងក្នុងពូល ហើយមិនទាន់រកបានមួយពិន្ទុនៅឡើយទេ ខណៈក្រុមភ្ញៀវ Manchester United ឈរនៅលេខ២ មាន៣ពិន្ទុ។ Omonia Nicosie បានប្រកួតឈ្នះក្រៅដី ២-០​ ក្នុងការប្រកួតចុងក្រោយជាមួយនិងក្រុម Doxa ក្នុងលីក Cyprus ដែលជាលទ្ធផលធ្វើឱ្យពួកគេឡើងទៅកាន់ចំណាត់ថ្នាក់ទី៤ នៅលើតារាង។

Manchester United ត្រូវបានក្រុមនៅជិតខាង Manchester City លត់ក្នុងលទ្ធផល​ ៦-៣​ ក្នុងការប្រកួតចុងក្រោយ ប៉ុន្តែអស់ចិត្តពីការពិតដែលថាពួកគេបានយកឈ្នះ City ៣-២​ នៅក្នុងតង់ទីពីរ។

Omonia Nicosia បានប្រកួតចាញ់៤ប្រកួតក្នុងចំណោម៧ប្រកួតចុងក្រោយ នៅកុងគ្រប់ការប្រកួតទាំងអស់ ហើយមិនមានលទ្ធផលស្មើនោះទេសម្រាប់ ១៥ប្រកួតចុងក្រោយរបស់ពួកគេ។

Manchester United បាន​ប្រកួតចាញ់​២ប្រកួត​ ក្នុង​ចំណោម​ការ​ប្រកួត​៧លើក​ចុង​ក្រោយ ​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់។ ពួក​គេ​ស្ថិត​នៅ​លើ​ការ​ឈ្នះ​ ៣​ប្រកួត​កន្លងមក​រហូត​ដល់ពេលដែល​ប្រកួតចាញ់​ City។

Omonia Nicosia បាន​ប្រកួតចាញ់​ការ​ប្រកួត​បើក​ឆាក​២​លើក​ ដោយ​បណ្តោយ​ឱ្យរបូតគ្រាប់បាល់៥គ្រាប់ ខណៈ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​វិញបាន​តែ១គ្រាប់​ប៉ុណ្ណោះ។

Manchester United នឹង​ក្លាយ​ជា​ក្រុម​អង់គ្លេស​ទី​បី​ដែល​ត្រូវប្រកួត​ប៉ះ Omonia Nicosia ដោយ​ក្រុមបានប្រកួតចាញ់​ទាំង​៤ប្រកួត​នោះ។

កាេព្យាករណ៍:​ ដោយ​មិន​រាប់​បញ្ចូល​ការ​ប្រកួត​វគ្គជម្រុះ ក្រុម​ម្ចាស់​ផ្ទះ​បាន​ប្រកួតឈ្នះ​ការ​ប្រកួត​តែ​១គត់​ ក្នុង​ចំណោម​២៦​ប្រកួត​របស់​ពួក​គេ​ នៅ​ទូទាំង​ការ​ប្រកួត​នៅ​អឺរ៉ុប​ទាំង​អស់។​ 

United មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង ​ក្នុង​ការ​ប្រកួត​នេះ​ ដោយ​បានប្រកួត​ឈ្នះ​៥​ ក្នុងចំណោម ៦​​លើក​ចុង​ក្រោយ​របស់​ពួក​គេ ​ក្នុង​ក្រប​ខ័ណ្ឌ Europa League។ យើងជឿជាក់ថា ក្រុមភ្ញៀវនឹងអាចធ្វើការនាំមុខជ័យជម្នះនៅក្នុងតង់ទី១​ និងឈ្នះការប្រកួតនៅពេលដែលការប្រកួតត្រូវបានបញ្ចប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង