ព្យាករណ៍គូ​ Man City vs Copenhagen ម៉ោង២អាធ្រាត្រ ថ្ងៃទី៦តុលា

ក្រុមម្ចាស់ផ្ទះកំពុងឈរនៅកំពូលតារាងដោយមាន៦ពិន្ទុ ខណៈក្រុមភ្ញៀវឈរនៅលេខ៣ មានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។ Manchester City នឹង​ស្ថិត​ក្នុងទរង់លេងដ៏ល្អឥតខ្ចោះ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​គូ​ប្រជែង Manchester United ក្នុង​លទ្ធផល ៦-៣ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ។

Copenhagen ក៏បានទទួលជ័យជម្នះដូចគ្នា នៅក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ដែលបានបញ្ចប់ការឈ្នះ៤ប្រកួត ប៉ុន្តែពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ នៅក្នុងលីគដាណឺម៉ាក។

Manchester City មិន​ស្គាល់​ការប្រកួតចាញ់​ទាល់តែសោះ ​ក្នុង​ការ​ប្រកួត១១លើក​ចុង​ក្រោយ​សរុបគ្រប់​​ការ​ប្រកួត​ទាំង​អស់ ដោយ​ឈ្នះ៨ប្រកួត និង​ស្មើ៣ប្រកួត។

Copenhagen កំពុងតែព្យាយាមការពារតំណែងជើងឯករបស់ពួកគេ ដោយបានប្រកួតចាញ់ ៦ប្រកួត ក្នុងចំណោម១១ប្រកួតក្នុងលីក។

ក្រុម​ទាំង​នេះ​ធ្លាប់​មានប្រវត្តិជួប​គ្នា​ពីរ​ដង​មុន​ក្នុង​ពានរង្វាន់ UEFA Cup ឆ្នាំ២០០៩ ដោយ Man City ឈ្នះ​មួយប្រកួត​ និង​មួយ​ប្រកួត​ទៀត​បញ្ចប់​ដោយ​ស្មើគ្នា។

Copenhagen រកបានតែ១គ្រាប់គត់ក្នុងការប្រកួត ៦ប្រកួត ពេលដែលក្រុមប្រឆាំងមកពីអង់គ្លេស ក្នុងការប្រកួតពានរង្វាន់នេះ។ Man City មិន​ស្គាល់ការប្រកួត​ចាញ់​​​ក្នុង​ផ្ទះ២១ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ ​ក្នុងពានរង្វាន់ Champions League ដោយ​ឈ្នះ១៩ប្រកួត និង​ស្មើ២ប្រកួត។

ការព្យាករណ៍:​ City មានការគំរាមកំហែងទៅដល់គូប្រកួតទាំងអស់​ ហើយប្រសិនបើ Haaland និង Foden បន្តកំណត់ត្រាស៊ុតបញ្ចូលទីរបស់ពួកគេ នោះតារាងពិន្ទុអាចនឹងអាក្រក់សម្រាប់ក្រុមភ្ញៀវ។​ យើងជឿជាក់ថា City នឹងធ្វេីការនាំមុខនៅក្នុងតង់ទី១ និងយកជ័យជម្នះការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង