សាធារណរដ្ឋឆេក នៅតែអាចឈ្នះក្នុងពូល ប៉ុន្តែតម្រូវឱ្យប្រកួតឈ្នះទាំងពីរប្រកួតចុងក្រោយរបស់ពួកគេ ហើយសង្ឃឹមសម្រាប់លទ្ធផលជាបន្តបន្ទាប់ ដែលទំនងជាពិបាកនឹងកើតឡើង។
គោលដៅជាក់ស្តែងសំខាន់បំផុតរបស់ពួកគេ គឺគេចឱ្យផុតពីការកាត់ចោល ព្រោះថា ពួកគេកំពុងតាមពីក្រោយប្រទេសស្វីស១ពិន្ទុ។ ពួកគេត្រូវពង្រឹងតំបន់ការពារបន្ថែមទៀត ខណៈដែលពួកគេបានរបូតគ្រាប់បាល់ស្ទើរតែពីរគ្រាប់ក្នុងមួយប្រកួត។
ពួកគេបានប្រកួតឈ្នះតែមួយប្រកួតគត់ក្នុងចំណោមការប្រកួត៦លើកចុងក្រោយរបស់ពួកគេ ក្នុងគ្រប់ការប្រកួតទាំងអស់ ដោយចាញ់៣ប្រកួត និងស្មើ២ប្រកួត។ យ៉ាងណាមិញ សាធារណរដ្ឋឆេក ធ្វើបានយ៉ាងល្អការប្រកួតក្នុងផ្ទះ ហើយមិនស្គាល់ការប្រកួតចាញ់នោះទេ ក្នុងការប្រកួត៧លើកចុងក្រោយរបស់ពួកគេ។
គួរឲ្យភ្ញាក់ផ្អើលដែលព័រទុយហ្គាល់ បានប្រកួតចាញ់ការប្រកួតចុងក្រោយពេលប្រកួតជាមួយនឹងស្វីស ដែលបានធ្វើឱ្យពួកគេបាត់បង់ចំណាត់ថ្នាក់កំពូល។
ប្រសិនបើពួកគេឈ្នះក្នុងការប្រកួតនេះ នោះការប្រកួតចុងក្រោយរបស់ពួកគេជាមួយនិងអេស្ប៉ាញ គឺជាអ្នកសម្រេចថាពួកគេនឹងឈរនៅចំណាត់ថ្មាក់មួយណា។ ការប្រកួតចុងក្រោយរបស់ព័រទុយហ្គាល់នឹងធ្វើឡើងនៅក្នុងផ្ទះ ដែលពួកគេមានកំណត់ត្រាការប្រកួតដ៏ល្អកន្លងមក។
ពួកគេប្រកួតចាញ់តែម្តងគត់ក្នុងការប្រកួត ៦លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ៤ប្រកួត និងស្មើ១ប្រកួត។ ព័រទុយហ្កាល់ មានទម្រង់លេងគួរឱ្យចាប់អារម្មណ៍ក្រៅដីខ្លួនឯង ដោយបានប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៤ប្រកួតចុងក្រោយរបស់ពួកគេ ជាមួយនឹងការឈ្នះ៧ប្រកួត និងស្មើ៥ប្រកួត។
ការព្យាករណ៍: ក្រុមទាំងពីចូលមកក្នុងការប្រកួតនេះ ជាមួយនឹងមហិច្ឆតាផ្ទុយគ្នា សាធារណរដ្ឋឆេកកំពុងប្រកួត ដើម្បីការឈ្នះជៀសឱ្យផុតពីការកាត់ចោល ខណៈដែលព័រទុយហ្គាល់ កំពុងសម្លឹងរកការឡើងទៅឈរនៅកំពូលតារាងក្នុងពូល។ ក្នុងជំនួបពីរប្រកួតចុងក្រោយរវាងក្រុមទាំងពីរនេះ អ្នកដែលឈ្នះទាំងពីរប្រកួតគឺក្រុមក្រៅដី។ ការប្រកួតនេះ ទំនងជាមានភាពតានតឹងខ្លាំង ដោយអាចមានគ្រាប់បាល់តែមួយគ្រាប់ពេលបញ្ចាប់លទ្ធផល ដូច្នេះយើងជឿជាក់ថា នឹងមានគ្រាប់បាល់តិចជាង២.៥ ក្នុងការប្រកួតនេះ៕