អាឡឺម៉ង់នឹងទទួលស្វាគមន៍ហុងគ្រី មកកាន់កាន់កីឡដ្ឋាន Red Bull Arena ក្នុងទីក្រុង Leipzig សម្រាប់ការប្រកួតនេះ ក្នុង UEFA Nations លីគ A ។
អាឡឺម៉ង់គឺជាក្រុមតែមួយគត់ ដែលមិនស្គាល់ការប្រកួតចាញ់ក្នុងពូល ហើយការទទួលជ័យជម្នះលើហុងគ្រី នឹងធ្វើឱ្យពួកគេស្ថិតក្នុងតំណែង ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
អាឡឺម៉ង់មិនស្គាល់ការប្រកួតចាញ់ទាល់តែសោះ ក្នុងការប្រកួត១៣លើកចុងក្រោយរបស់ពួកគេ ក្នុងគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះ៩ប្រកួត និងស្មើ៤ប្រកួត។ ពួកគេមានកំណត់ត្រាដ៏ល្អមួយសម្រាប់ការប្រកួតក្នុងផ្ទះ ដោយឈ្នះ៦ប្រកួត ក្នុងចំណោម៩ប្រកួតចុងក្រោយ ដោយស្មើ៣ប្រកួត។
ហុងគ្រីគឺជាក្រុមនាំមុខក្នុងពូល ហើយគោលបំណងរបស់ពួកគេគឺបង្ហាញពីទម្រង់លេងជោគជ័យដំបូងរបស់ពួកគេ។ ពួកគេបានបំបាក់អង់គ្លេស ៤-០ ក្នុងការប្រកួតក្រៅដីចុងក្រោយរបស់ពួកគេ ប៉ុន្តែនឹងត្រូវប្រឈមមុខនឹងក្រុមអាល្លឺម៉ង់ក្នុងបំណងដណ្តើមយកជ័យជម្នះ និងបន្តឈរនៅកំពូលតារាង។
ក្រុមភ្ញៀវនឹងមិនមានអារម្មណ៍អ្វីឡើយ ខណៈដែលពួកគេបានព្យាយាមគេចពីលទ្ធផលការបរាជ័យក្នុងការប្រកួតពីរលើកចុងក្រោយជាមួយនឹងអាល្លឺម៉ង់។
ហុងគ្រីបានបង្ហាញពីភាពស្វិតស្វាញ ដើម្បីយកឈ្នះលើគ្រប់ការប្រកួតទាំងអស់ ដោយចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៩ប្រកួតចុងក្រោយរបស់។ កំណត់ត្រាក្រៅដីរបស់ពួកគេគឺកាន់តែគួរឱ្យចាប់អារម្មណ៍ ខណៈដែលពួកគេបានប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៣ប្រកួតចុងក្រោយរបស់ពួកគេ។
ការព្យាករណ៍: អាឡឺម៉ង់ដឹងថាការចាញ់ក្នុងការប្រកួតនេះ នឹងបញ្ចប់ក្តីសង្ឃឹមទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ ខណៈពេលដែលលទ្ធផលស្មើនឹងដកពួកគេចេញពីវគ្គជម្រុះ។
ប្រសិនបើពួកគេប្រកួតស្មើ ពួកគេនឹងត្រូវការអ៊ីតាលីឱ្យយកឈ្នះហុងគ្រី ក្នុងការប្រកួតជុំចុងក្រោយ។ ក្រុមភ្ញៀវនឹងរំពឹងការទទួលជ័យជម្នះក្នុងការប្រកួតនេះ ប៉ុន្តែលទ្ធផលស្មើក៏មិនជាមានបញ្ហាអ្វីសម្រាប់ពួកគេ ព្រោះការប្រកួតជុំចុងក្រោយរបស់ពួកគេគឺនៅក្នុងផ្ទះ។ យើងរពឹងថារអាឡឺម៉ង់នឹងធ្វើការនាំមុខក្នុងតង់ទី១ ហើយយកឈ្នះការប្រកួតនេះ៕