ព្យាករណ៍គូ​ Italy vs England ម៉ោង១:៤៥រំលងអាធ្រាត្រ ថ្ងៃទី២៤កញ្ញា

អ៊ីតាលីត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវអង់គ្លេស ដែលជាការប្រកួតរវាងក្រុមយក្សក្នុងលីគ A នៃពានរង្វាន់ Nations League។ ក្រុមទាំងពីរបានរងការបរាជ័យដ៏ធ្ងន់ធ្ងរ នៅក្នុងការប្រកួតអន្តរជាតិថ្មីៗនេះ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺហុងគ្រីបានឡើងមកឈរលើតារាងនៃក្រុមទាំងអស់។ 

ការដែលត្រូវដកចេញពីការប្រកួត World Cup ហាក់ដូចជាបានជះឥទ្ធិពលដល់ក្រុម Azzurri ដោយចាប់តាំងពីពេលនោះ មកពួកគេប្រកួតឈ្នះតែ២ប្រកួត ក្នុងចំណោមការប្រកួត៦លើកចុងក្រោយ។

ការបរាជ័យចុងក្រោយរបស់ពួកគេគឺប្រកួតចាញ់អាល្លឺម៉ង់ ៥-២។​ ពួកគេថ្មីៗនេះ ធ្វើមិនបានល្អនោះទេ ពេលប្រកួតទល់នឹងក្រុមអង់គ្លេស ដែលពួកគេបានយកឈ្នះតែម្តងគត់ ក្នុងការប្រកួត៦លើកចុងក្រោយ ប៉ុន្តែបានដណ្តើមយកបានពានរង្វាន់ Euro ដោយការស៊ុតបាល់ប៉េណាល់ ពីពួកគេកាលពីឆ្នាំ២០២១។

អង់គ្លេសបានប្រកួតចាញ់ពីរប្រកួត និងស្មើពីរប្រកួតក្នុងការប្រកួតអន្តរជាតិនារដូវក្តៅ​ ជាមួយនឹងលទ្ធផលចុងក្រោយដោយចាញ់​ ៤-០ ពេលប្រកួតជាមួយហុងគ្រី។ 

វាជាឱកាសសម្រាប់អង់គ្លេសក្នុងការសងសឹកលើអ៊ីតាលី បន្ទាប់ពីនោះបានចាញ់វគ្គផ្តាច់ព្រ័ត្រ Euro ២០២១ និងបានប្រកួតស្មើនៅ Wembley ក្នុងរដូវក្តៅ។ ក្រុម​ភ្ញៀវ​បាន​ឈ្នះ​៦ប្រកួត​ពី​ការ​ប្រកួត​ក្រៅ​ដី​ ១០លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ចាញ់​តែ​ម្តង​គត់។

ការព្យាករណ៍:​ នេះជាការប្រកួតសងសឹករឿងចាស់ ហើយយើងជឿថា អង់គ្លេសនឹងដណ្តើមយកជ័យជម្នះដ៏លំបាក។​ ក្រុមរបស់លោក Southgate នឹង​មាន​បំណងបង្ហាញ​ពីទម្រង់លេងមុនពេលដែលឈានដល់ World Cup នាពេល​ខាង​មុខ​របស់​ពួកគេ ហើយ​ពួកគេ​មើល​ទៅ​មាន​សមត្ថភាពគ្រប់គ្រាន់​ក្នុង​ការ​សម្រេច​បានជ័យជម្នះនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង